Day: March 28, 2022

តើវត្តមានរបស់លោកចូ បាយដិននៅក្នុងកិច្ចប្រជុំក្នុងសហភាពអឺរ៉ុបអាចជាដំណោះស្រាយវិបត្តិរុស្សី និងអុយក្រែនដែលឬទេ?
កាលពីថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោកចូ បាយដិនបានចេញដំណើរទៅកាន់សហភាពអឺរ៉ុបដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលនៅឯទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិច មុននឹងធ្វើដំណើរបន្តទៅកាន់ប្រទេសប៉ូឡូញ។ ដំណើរទស្សនៈកិច្ចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបន្តពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីស្វែងរកជំហ៊ានបន្តទៀតក្នុងការបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនបន្ទាប់ពីការដាក់ទណ្ឌកម្មជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងដៃគូររបស់ខ្លួនមិនបានផ្លាស់ប្ដូរ និងមានសមិទ្ធផលជាដុំកំផួនក្នុងការបញ្ឈប់ការឈ្លានពានរបស់រុស្សីមកលើប្រទេសអ៊ុយក្រែននោះឡើយ។ រូបតំណាង កិច្ចប្រជុំបន្ទាន់រវាងអង្គការណាតូ សហភាពអឺរ៉ុប និងក្រុមប្រទេស G៧ នេះត្រូវបានឱ្យគេដឹងថាត្រូវបានធ្វើឡើងដើម្បីកំណត់យន្តការបន្តក្នុងការដាក់សម្ពាធទៅលើប្រទេសរុស្សីតាមរយៈទណ្ឌកម្មជារួមមួយ និងពិភាក្សាទៅលើការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនស្លូតត្រង់ដែលជាវិបត្តភៀសខ្លួនដ៏ធ្ងន់ធ្ងរដែលរងគ្រោះដោយសារតែមេដឹកនាំរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយកាលពីថ្ងៃសុក្រ ទី២៥ កន្លងទៅនេះ យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានរបស់រុស្សី RT នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក...