តើវត្តមានរបស់លោកចូ បាយដិននៅក្នុងកិច្ចប្រជុំក្នុងសហភាពអឺរ៉ុបអាចជាដំណោះស្រាយវិបត្តិរុស្សី និងអុយក្រែនដែលឬទេ?

កាលពីថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោកចូ បាយដិនបានចេញដំណើរទៅកាន់សហភាពអឺរ៉ុបដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលនៅឯទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិច មុននឹងធ្វើដំណើរបន្តទៅកាន់ប្រទេសប៉ូឡូញ។ ដំណើរទស្សនៈកិច្ចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបន្តពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីស្វែងរកជំហ៊ានបន្តទៀតក្នុងការបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនបន្ទាប់ពីការដាក់ទណ្ឌកម្មជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងដៃគូររបស់ខ្លួនមិនបានផ្លាស់ប្ដូរ និងមានសមិទ្ធផលជាដុំកំផួនក្នុងការបញ្ឈប់ការឈ្លានពានរបស់រុស្សីមកលើប្រទេសអ៊ុយក្រែននោះឡើយ។

រូបតំណាង

កិច្ចប្រជុំបន្ទាន់រវាងអង្គការណាតូ សហភាពអឺរ៉ុប និងក្រុមប្រទេស G៧ នេះត្រូវបានឱ្យគេដឹងថាត្រូវបានធ្វើឡើងដើម្បីកំណត់យន្តការបន្តក្នុងការដាក់សម្ពាធទៅលើប្រទេសរុស្សីតាមរយៈទណ្ឌកម្មជារួមមួយ និងពិភាក្សាទៅលើការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនស្លូតត្រង់ដែលជាវិបត្តភៀសខ្លួនដ៏ធ្ងន់ធ្ងរដែលរងគ្រោះដោយសារតែមេដឹកនាំរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយកាលពីថ្ងៃសុក្រ ទី២៥ កន្លងទៅនេះ យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានរបស់រុស្សី RT នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក ម៉ាតទូ ម៉ូរ៉ាវ៉ីកគឺ (Mateusz Morawiecki) បានបង្ហើបពីប្រទេសចំនួនបីដែលបានប្រឆាំងនឹងការដាក់ទណ្ឌកម្មបន្ថែមជាអាទិ៍ការបិទទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្សីទាំងស្រុងដើម្បីឆ្លើយតបទៅនឹងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្តីប៉ូឡូញបានឱ្យដឹងថា «ប្រទេសប៉ូឡូញប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដាក់កំហិតលើការធ្វើពាណិជ្ជកម្មឧស្ម័នធម្មជាតិ តែគួរឱ្យសោកស្ដាយដែលប្រទេសធំៗដូចជាអាលឺម៉ង ព្រមទាំងប្រទេសតូចៗផងដែរដូចជាអូទ្រីស និងហុងគ្រីជាដើម មិនព្រមចូលរួមជាមួយពួកយើងហើយបដិសេធមិនបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយរុស្សីនៅពេលនេះទេ»។ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ស៊ីលេនស្គីបានសង្គត់ធ្ងន់ថាប្រទេសបន្ទាប់ដែលអាចនឹងរងការវាយប្រហារពីសំណាកទាហ៊ានរបស់រុស្សីនោះគឺប្រទេសប៉ូឡូញនេះឯង។


ម៉ាតទូ ម៉ូរ៉ាវ៉ីកគឺ
តើអ្នកទាំងអស់គ្នាមានសង្ឃឹមដល់កម្រិតណាថាកិច្ចពិភាក្សាខាងលើនេះអាចនឹងបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន?

កិច្ចប្រជុំខាងលើនេះពុំបានបញ្ជាក់ច្បាស់នោះទេថានឹងមានរបៀបវារៈ ឬប្រធានបទពិភាក្សាស៊ីជម្រៅកម្រិតណានោះ ប៉ុន្តែប្រាកដណាស់កិច្ចប្រជុំនេះនឹងផ្ដោតសំខាន់ទៅលើដំណោះស្រាយវិបត្តិក្នុងប្រទេសអ៊ុយក្រែន ពិសេសការដាក់សម្ពាធដូចជាបន្ថែមទណ្ឌកម្មទៅលើប្រទេសរុស្សីជាដើម។ ទោះបីជាយ៉ាងណាក៏ដោយកិច្ចប្រជុំនេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានឹងមិនមានប្រសិទ្ធភាពខ្ពស់នោះឡើយដោយហេតុថាភាគីជម្លោះទាំងពីរពុំមានវត្តមាននៅក្នុងកិច្ចប្រជុំនេះនោះឡើយ។ តើដំណោះស្រាយអាចស្វែងរកដោយវិធីណាប្រសិនបើគ្មានភាគីជម្លោះ? គួររំលឹកដែរថារុស្សីបានបើកការវាយឡុកទៅលើប្រទេសអ៊ុយក្រែនដោយសារប្រឆាំងនឹងការប៉ុនប៉ងរបស់ថ្នាក់ដឹកនាំប្រទេសនោះចូលជាសមាជិកអចិន្រ្តៃយ៍នៃអង្គការណាតូដែលមានភាពកម្រាមកំហែងជាខ្លាំងដល់សន្តិសុខប្រទេសរុស្សី។ ស្របពេលជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរមិនអាចកើតមាននោះឡើយដរាបណាប្រទេសអ៊ុយក្រែននៅតែប្រកាន់ចំហរបស់ខ្លួន។ បញ្ហានេះបានសរបញ្ជាក់ឱ្យឃើញថាកិច្ចប្រជុំខាងលើមិនបានស្វែងរកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាមនោះឡើយ ផ្ទុយទៅវិញកិច្ចប្រជុំនេះកំពុងព្យាយាមដាក់សម្ពាធបន្ថែមទៅលើប្រទេសរុស្សីពិសេសផ្នែកសេដ្ឋកិច្ចមិនឱ្យងើបរួចក្នុងរយៈពេលមធ្យម និងវែង។ ទង្វើនេះកំពុងតែធ្វើឱ្យសង្គ្រាមមួយនេះអូសបន្លាយបន្តទៀតដែលនាំឱ្យរុស្សីដើរដល់ទីទាល់ច្រក ហើយអាចឈានទៅដល់ប្រើអាវុធនុយក្លេអ៊ែទៀតផងដូចដែលអ្វីដែលលោកពូទីនលើកកន្លងមកថា «វានឹងអាចកើតឡើងខណៈពេលណាមួយដែលរុស្សីអស់ជម្រើស»។ ការណ៍នេះនឹងធ្វើឱ្យមានវិនាសកម្មជាសកល។


ការបំផ្លិចបំផ្លាញដោយសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន

ជារួមវត្តមានរបស់លោក ចូ បាយដិន ក្នុងកិច្ចប្រជុំខាងលើនេះនឹងមិនមានប្រសិទ្ធភាពខ្ពស់ដែលអាចឈានដល់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះឡើយដរាបណាមិនមានភាគីជម្លោះចូលរួម ផ្ទុយទៅវិញវានឹងធ្វើឱ្យសភាពការណ៍កាន់តែព្រួយបារម្ភទៅវិញទេ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គេគប្បីធ្វើយ៉ាងណារកដំណោះស្រាយដែលជាប្រយោជន៍រួម ពិសេសជូនប្រជាជនស្លូតត្រង់ ជាជាងយកគោលនយោបាយរបស់ខ្លួនមកដាក់មុខ។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

3 × five =

This site uses Akismet to reduce spam. Learn how your comment data is processed.