Day: April 18, 2022
កម្ពុជាទាត់ចោលរបាយការណ៍ស្ដីពីការគោរពសិទ្ធិមនុស្សរបស់អាមេរិក ហើយថាជាការវាយតម្លៃតែមួយជ្រុង
នៅក្នុងរបាយការណ៍កម្រាស់ជាង៤០ទំព័រ ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ អាមេរិកបានអះអាងថា ខ្លួនរកឃើញសមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទណ្ឌភាពនៅតែបន្ដកើតមានឡើងនៅកម្ពុជា។ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានភាគីកម្ពុជាច្រានចោលទាំងស្រុង និងថាជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងអំពីការពិត។ តាមរយៈរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពី “ការគោរពសិទ្ធិមនុស្សនៅឆ្នាំ២០២១” បានឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាមានដូចជា ការធ្វើទារុណកម្មដោយអំពើឃោឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ដ និងការប្រឆាំងអ្នកទោសនយោបាយជាដើម។ ជាមួយគ្នា ក៏មានផងដែរនូវការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពលើអ៊ីនធឺណេត ការប្រព្រឹត្ដអំពើហិង្សា...