Day: April 29, 2022

តើកម្ពុជាអាចនឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក?
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជានឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅកំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ពោលគឺថ្ងៃទី១២-១៣ខែឧសភាដែលគ្រោងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។ ជាក់ស្ដែងកាលបរិច្ឆេទនេះ គឺជាការផ្លាស់ប្ដូរតាមសំណើររបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសកម្ពុជាដោយប្ដូរពីខែមីនា មកខែឧសភាវិញដោយហេតុថាក្នុងកំឡុងខែមីនា គឺជាពេលវេលាមិនសមស្រប ហើយថ្នាក់ដឹកនាំនៃសមាជិកអាស៊ានមានភាពមមាញឹកខ្លាំងក្នុងកំឡុងពេលនោះ។ កិច្ចប្រជុំពិសេសដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះត្រូវបានគេសម្លឹងឃើញថាជាការអបអរសាទរដល់ទំនាក់ទំនងអាស៊ាន-អាមេរិករយៈ ៤៥ ឆ្នាំផងដែរ។ យោងតាមសេចក្ដីថ្លៃងការណ៍មេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កិច្ចប្រជុំមួយនេះនឹងពិភាក្សាទៅលើបញ្ហាមួយចំនួនដូចជាកិច្ចសហប្រតិបត្តិការការស្ដារឡើងវិញនូវកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ សន្តិសុខ សុខភាពពិភពលោក កិច្ចសហប្រតិបត្តិការដែនសមុទ្រ ការអប់រំ...