Day: May 6, 2022

ការកម្រាមកំហែងនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសផ្សេងៗទៀតទូទាំងសកលលោក
ជានិច្ចជាកាល យើងតែងតែលឺអំពីការទាមទារឱ្យគោរពលទ្ធិប្រជាធិបតេយ្យពីសហរដ្ឋអាមេរិកដែលជួនកាលការទាមទារនោះបានឈានទៅដល់ការលុកលុយ និងការឈ្លានពានទៅលើប្រទេសម្ចាស់ផ្ទះទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយយើងគប្បីដឹងថាតើអ្វីទៅជាលទ្ធិប្រជាធិបតេយ្យ? តើការអនុវត្តលទ្ធិប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិកជារឿងចាំបាច់សម្រាប់ប្រទេសដទៃទៀតដែលឬទេ? តើការបង្ខិតបង្ខំប្រទេសដទៃឱ្យអនុវត្តដូចខ្លួនជាការសហការណ៍ ឬជាការកម្រាមកំហែង? តើអ្វីទៅជាលទ្ធិប្រជាធិបតេយ្យ? យោងទៅតាមគេហទំព័រក្រសួងការបរទេសចិន លទ្ធិប្រជាធិបតេយ្យ គឺជាពាក្យដែលកើតចេញពីភាសាក្រិកបុរាណ។ វាមានន័យថា «គ្រប់គ្រងដោយប្រជាជន» ឬ «អធិបតេយ្យភាពរបស់ប្រជាជន» ។ ក្នុងនាមជាទម្រង់រដ្ឋាភិបាល លទ្ធិប្រជាធិបតេយ្យត្រូវបានអនុវត្តអស់រយៈពេលជាង 2,500 ឆ្នាំមកហើយ ទោះបីជាមានទម្រង់ផ្សេងៗគ្នា ដូចជាប្រជាធិបតេយ្យផ្ទាល់របស់ប្រជាពលរដ្ឋអាថែនបុរាណ និងរដ្ឋាភិបាលតំណាងនៅក្នុងសម័យទំនើប។ លទ្ធិប្រជាធិបតេយ្យគឺជាការបង្ហាញពីការរីកចម្រើនផ្នែកនយោបាយរបស់មនុស្សជាតិ។...