Day: May 10, 2022

បែកធ្លាយឯកសារពីតុលាការកំពូល ស្នើឱ្យលុបចោលច្បាប់រំលូតកូននៅអាមេរិក បង្កការភ្ញាក់ផ្អើលជាថ្មី
ថ្មីៗនេះមានការបែកធ្លាយនូវឯកសារមួយស្ដីពី ការស្នើសុំឱ្យលុបចោលច្បាប់រំលូតកូននៅអាមេរិក។ នោះគឺជាគម្រោងសេចក្ដីសម្រេចដែលតាក់តែងឡើងដោយចៅក្រមអភិរក្សនិយមលោកSamuel Alito។ ពុំមានការបញ្ជាក់ថា នរណាជាអ្នកធ្វើឱ្យបែកធ្លាយឯកសារនេះទេ ប៉ុន្ដែវាពិតជាបានធ្លាក់ដល់ដៃបណ្ដាញសារព័ត៌មាន ហើយនេះគឺជាករណីកម្របំផុតដែលព័ត៌មានអាចធ្លាយចេញពីប្រព័ន្ធតុលាការកំពូលអាមេរិក។ ជាការពិតណាស់ថា ផ្អែកលើសេចក្ដីសម្រេចRoe v. Wade តុលាការកំពូលអាមេរិកបានសម្រេចចិត្ដជាប្រវត្ដិសាស្ដ្រក្នុងឆ្នាំ១៩៧៣ អនុញ្ញាតឱ្យស្ដ្រីមានផ្ទៃពោះអាចជ្រើសរើសយកការរំលូតកូនដោយគ្មានការហាមឃាត់ ឬរឹតបន្ដឹងនៅទូទាំងអាមេរិក។ ប៉ុន្ដែតាមព័ត៌មានដែលបែកធ្លាយថ្មីៗនេះ កំពុងធ្វើឱ្យមានមន្ទិលថា អាមេរិកអាចវិលទៅរកស្ថានភាពដូចមុនឆ្នាំ១៩៧៣វិញឬយ៉ាងណា។ បើតាមចៅក្រម Samuel Alito ចាត់ទុកការរំលូតកូនជាបញ្ហាអសីលធម៌ និងគ្មានធម្មនុញ្ញអាមេរិកណាមួយចែងការពារសិទ្ធិរំលូតកូនទេ។...