Day: September 5, 2022

តើការដាក់បន្ទុកលើ លោក ដូណាល់ ត្រាំ អាចជាការបែងចែកនយោបាយផ្ទៃក្នង
របស់សហរដ្ឋអាមេរិក ដែរឬយ៉ាងណា?
ក្រុមអ្នកវិភាគនយោបាយអន្តជាតិមួយចំនួន បានលើកឡើងថា សកម្មភាពដែលក្រុមប៉ូលិស FBI បានឆ្មក់ឆែកឆេរផ្ទះរបស់លោកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរម្មណីយដ្ឋាន ម៉ា អាឡាហ្គូ (Mar-a-Lago) នៃរដ្ឋផ្ល័រីដា (Florida) កាលពីពេលថ្មីៗកន្លងទៅ បានបង្ហាញអំពីភាពតានតឹងនៃផ្នែកនយោបាយរបស់កំពូលមហាអំណាចផុតលេខ ដោយជ្រកនៅក្រោមហេតុផលការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលធ្វើឡើងដោយក្រសួងយុត្តិធម៌អាមេរិក។ ក្នុងករណីនេះលោកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញលិខិតប្រកាសមួយ កាលពីថ្ងៃចន្ទទី២២សីហា...