Day: September 14, 2022

តើនៅក្នុងថ្ងៃអនាគត សហរដ្ឋអាមេរិក អាចខ្ទាតចេញពីឈ្មោះមហាអំណាចលេខ១
ដែរឬយ៉ាងណា?
បើតាមក្រុមអ្នកវិភាគនយោបាយអន្តជាតិ បានសម្គាល់ឃើញថា ក្នុងឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកបានបន្តបញ្ជួនសមាជិកសភារបស់ខ្លួនធ្វើដំណើរមកកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ ដែលការបង្កើននូវសកម្មភាពនេះ គឺនៅក្រោយដែលសហរដ្ឋអាមេរិក គិតថាប្រទេសចិន នៅមិនទាន់ហ៊ានប្រឈមជាមួយនឹងសហរដ្ឋអាមេរិកលើកម្លាំងយោធាឡើយ ។ ភាពតានតឹងលើកោះតៃវ៉ាន់ បានចាប់ផ្តើមតាំងពីមាន ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី នាដើមខែសីហា និងដំណើរទស្សនកិច្ចជាបន្តបន្ទាប់មកទៀតរបស់ក្រុមសភាអាមេរិក និងមន្ត្រី របស់រដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន។ ក្នុងមួយខែសីហាដែលបានកន្លងផុតទៅ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិក មានយ៉ាងហោច៣លើក ។ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិកលើកចុងក្រោយនេះ គឺជាដំណើររបស់លោកស្រី...