Day: September 30, 2022

ឧស្សាហកម្មផលិតអាវុធនៅក្នុងសហរដ្ឋអាមេរិកចំណេញយ៉ាងច្រើនក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន
ការប៉ះទង្គិចយោធារវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្កឱ្យមានការព្រួយបារម្ភអំពីការរំពឹងទុកនៃសង្រ្គាមត្រជាក់លើកទីពីររវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ ខណៈពេលដែលមេដឹកនាំលោកខាងលិចមិនទាន់បានបង្ហាញពីការឆ្លើយតបខាងយោធាដោយផ្ទាល់ណាមួយចំពោះរុស្ស៊ីនោះទេ ប៉ុន្តែពួកគេបានចំណាយលើវិស័យការពារជាតិរៀងៗខ្លួនយ៉ាងខ្លាំងខ្លា។ ក្នុងនោះប្រភពពត៌មានសំងាត់របស់អ្នកអង្កេតលើការជួយដូរអាវុធបានបង្ហាញថា ក្រុមហ៊ុនលក់អាវុធអាមេរិក និងសមាជិកសភាមួយចំនួន បានកំពុងទទួលបានផលប្រយោជន៍ជាច្រើនលើការជួញដូរអាវុធដោយសំងាត់នេះ។ ត្រូវបានគេហៅថា “ភាពស្មុគស្មាញយោធា-ឧស្សាហកម្ម”) ដែលជាទូទៅសហគ្រាសឧស្សាហកម្មយោធា ជាអ្នកទទួលបានប្រយោជន៍ច្រើនជាងគេ។ ត្រង់ចំនុចនេះមានសំនួរថា តើឧស្សាហកម្មផលិតអាវុធធំជាងមានគេនៅក្នុងប្រទេសណា? ហេតុអ្វីឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមិនចេះជួបវិបត្ដិ? យោងតាម Stockholm International Peace Research Institute (SIPRI) បានឱ្យដឹងថា...