“ចារកម្មអាមេរិក “CIA ” ជាអ្នកនៅពីក្រោយការផ្តួលរំលំរដ្ឋាភិបាលប្រទេសជាច្រើនក្នុងពិភពលោក”

Central Intelligence Agency គឺជាឈ្មោះពេញនៃទីភ្នាក់ងារចារកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលគេហៅថា «CIA»។ បង្កើតឡើងនៅឆ្នាំ១៩៤៧ CIA មានប្រភពចេញពីទីភ្នាក់ងារចារកម្មអាមេរិក សម្រាប់សង្រ្គាមលោកលើកទីពីរហៅថា Office Strategic Servives (OSS)។ មុនពេលមានទីភ្នាក់ងារ CIA និង OSS ការងារចារកម្មនៅក្រៅប្រទេស និងការទប់ទល់ចារកម្មពីបរទេស ត្រូវបានធ្វើឡើងដោយយោធាអាមេរិកនិង ទីភ្នាក់ងារស៉ើបអង្កេត ឬប៉ូលិសសហព័ន្ធរបស់អាមេរិកហៅថា Federal...