សម រង្ស៊ី ពិតជាល្ងង់ខ្លៅមែនទែន

មហាជនផ្ទុះសំណើចជាខ្លាំងចំពោះភាពល្ងង់ខ្លៅ របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ធ្វើនយោបាយជិតចូលរណ្តៅទៅវិញហើយ សូម្បីអាណត្តិការងាររបស់ប្រធានអាស៊ានក៏មិនដឹងដែរ ហើយការលើកឡើងថា «សម្តេចតេជោ ហ៊ុន សែន លួចប្រើតួនាទីជាប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទទួលជាផ្លូវការ» នោះស្មើនឹងការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះប្រធានាធិបតីបារាំងម៉ាក្រុង, និងមេដឹកនាំអឺរ៉ុបទាំង២៧ប្រទេស ព្រមទាំងសភាអឺរ៉ុប, ស្នងការអឺរ៉ុប, ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា មនុស្សល្ងង់មិនយល់ ហើយឲ្យសម្តេចតេជោបោកប្រាស់បាន។ ក្រៅពីការចោទប្រកាន់ដ៏ធ្ងន់ធ្ងន់ចំពោះមេដឹកនាំសហភាពអឺរ៉ុប, សំណេររបស់ជនក្បត់ជាតិ...

មហាបាតុកម្មតឹកឡឹករបស់ក្រុមប្រឆាំងនៅប្រ៊ុចសែល បង្ហាញពីការអស់ជំនឿលើអ្នកប្រជោបាយនិយមដូចជនក្បត់ជាតិ សម រង្ស៊ី ​

ទីបំផុតមហាបាតុកម្មដែលក្រុមជនក្បត់ជាតិ សម រង្ស៊ី ​ បានប្រកូកប្រកាសដើម្បីប្រឆាំងនឹងវត្តមានសម្តេចតេជោ ហ៊ុន សែន នៅទ្វីបអឺរ៉ុបនៅថ្ងៃទី១៤ ខែធ្នូនេះ គឺជាមហាបាតុកម្មតឹកឡឹកមានមនុស្សមិនដល់ ២០ នាក់ផងចូលរួម ហើយអ្នកផ្តួចផ្តើមមហាបាតុកម្មបានរត់ទៅសហរដ្ឋអាម៉េរិកបាត់ ចំណែកមេដឹកនាំបាតុកម្មជាក់ស្តែងនៅប្រទេសបែលហ្សិក មិនហ៊ានចេញមុខដោយសារតែខ្មាសអស់មនុស្សលោកដែលមិនអាចកៀរគរមនុស្សមកធ្វើបាតុកម្មដូចសម្តីរបស់ក្រុមខ្លួនអួតអាង។ នេះគឺភាពអាម៉ាស់មួយយ៉ាងធំ ខណៈទ្វីបអឺរ៉ុបជាទីតាំងឈរជើងរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី ​តែមិនមានមនុស្សម្នាជឿនិងគាំទ្រខ្លួនឡើយ។ មហាបាតុកម្មតឹកឡឹកនេះក៏បង្កការអាម៉ាស់ដល់ជ្រូកពុលទឹកមាត់ ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី...