ដើម្បីផលប្រយោជន៍អាមេរិកបានប្រើគោលនយោបាយការបរទេសដែលមានស្ដង់ដារពីរ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមនិងសហរដ្ឋអាមេរិកដែលជាគូសត្រូវប្រវត្ដិសាស្ដ្រ បានផ្លាស់ប្ដូរឥរិយាបថពីការចងគំនុំងាកមកបង្កើនទំនាក់ទំនងជាមួយគ្នាឡើងវិញ។ ការណ៍នេះបានធ្វើឱ្យមានចម្ងល់ចោទឡើងថា អាមេរិកជាមហាអំណាចបែបប្រជាធិបតេយ្យ ហេតុអ្វីបានជាទៅចាប់ដៃជាមួយនឹងរដ្ឋកុម្មុយនីស្ដទៅវិញ? រីឯវៀតណាមហេតុអ្វីក៏អាចបំភ្លេចការឈឺចាប់ដែលអាមេរិកធ្វើដាក់ខ្លួនបាន? តើទំនាក់ទំនងល្អូកល្អិនរវាងប្រទេសទាំងពីរនេះ អាចឈានដល់កម្រិតប្រវត្ដិសាស្ដ្របានដែរឬទេ? គេកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលវៃឆ្លាត អាមេរិកតែងដើរខ្សែលើគេជានិច្ច ឬអាចនិយាយមួយបែបទៀតថា មហាអំណាចធ្វើអ្វីក៏ត្រឹមត្រូវ។ ជាការពិតអាមេរិកបានជាប់ខ្លួននូវរបៀបវារៈប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស សិទ្ធិសេរីភាពជាដើម ប៉ុន្ដែនៅពេលដែលអាមេរិកមើលឃើញថាប្រទេសណាមានប្រយោជន៍សម្រាប់ខ្លួន អាមេរិកនឹងទម្លាក់របៀបវារៈទាំងនេះចោលភ្លាម ហើយទៅចាប់ដៃរឹតចំណងមិត្ដភាពជាមួយពួកគេ។ ដូច្នេះយើងអាចយល់បានដោយងាយថា ផលប្រយោជន៍គឺពិតជាសំខាន់ ហើយគ្មានទេសត្រូវមួយជីវិត មានតែផលប្រយោជន៍ប៉ុណ្ណោះ...