Day: June 20, 2023

«ការវាយតម្លៃអយុត្តិធម៌»៖ NCCT ថ្កោលទោសសហរដ្ឋអាមេរិកចំពោះការរក្សាកម្ពុជានៅកម្រិតទី ៣ ក្នុងរបាយការណ៍ TIP
ក្រសួងការបរទេសអាមេរិក ទើបតែចេញផ្សាយរបាយការណ៍ប្រចាំ២០២៣ ស្តីអំពីការជួញដូរមនុស្សជាសកល ដោយបានបង្ហាញថា កម្ពុជាបានបន្តស្ថិតនៅក្នុងបញ្ជីក្រហម ដែលជាប្រទេសមិនបានប្រឹងប្រែងក្នុងការទប់ស្កាត់បទល្មើសជួញដូរមនុស្សឲ្យមានប្រសិទ្ធិភាព។ ឆ្លើយតបទៅនឹងរបាយការណ៍ដែលដាក់កម្ពុជានៅក្នុងបញ្ជីក្រហមស្ទួន២ឆ្នាំជាប់គ្នានេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកឡើងថា លោកស្រីមិនចង់បញ្ចេញប្រតិកម្មអ្វីទាំងអស់ ព្រោះចេតនារបាយកាណ៍អាមេរិកមិនចង់ឲ្យកម្ពុជាអាចងើបមុខរួច។ តាមលោកស្រី ជូ ប៊ុនអេង កម្ពុជាគួរទទួលបានលទ្ធផលល្អជាងឆ្នាំ២០២២ ដ្បិតថា រដ្ឋាភិបាលបានបង្រ្កាបបទល្មើសជួញដូរមនុស្សជាច្រើន ក្រោយបានធ្លាក់ទៅក្នុងបញ្ជីក្រហម កាលពីឆ្នាំកន្លងទៅ។ លោកស្រី...