អាមេរិក មិនរារាំងជប៉ុន បង្ហូរសារធាតុវិទ្យុសកម្មចូលសមុទ្រ ព្រោះក្រោយខ្នង មានប្រយោជន៍ហិរញ្ញវត្ថុ ឬយ៉ាងណា?

កាលពីពេលថ្មីៗនេះមានគេហទំព័រល្បីៗក្នុងស្រុកដូចជា BTV News , Dep News និង Fresh Newsជាដើម បានធ្វើបទវិចារណកថាមួយ ដោយបានពិពណ៌នាយ៉ាងដូច្នេះថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលជាសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារ ដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញគឺធ្វើឡើងបន្ដិចម្ដងៗ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេ ខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះ...