ធាអាម៉េរិកម្នាក់បានចាក់សាំងដុតខ្លួនឯង និងបានស្រែកខ្លាំងៗថា៖ “Free Palestine (ដោះលែងប៉ាឡេស្ទីន)”

ធាអាម៉េរិកម្នាក់បានចាក់សាំងដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា កាលពីរសៀលថ្ងៃអាទិត្យ ទី២៥ ចែកុម្ភៈ​ ឆ្នាំ២០២៤ ។ ភ្លាមៗនោះ បុរសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ជាការពិតណាស់ អាជ្ញាធរបានបញ្ជាក់ថា កងកម្លាំងយោធាអាមេរិកម្នាក់បានទទួលមរណភាព បន្ទាប់ពីបានធ្វើសកម្មភាពចាក់ប្រេងដុតខ្លួនឯងក្នុងការតវ៉ាមួយនៅមុខស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ក្នុងគោលបំណងប្រឆាំងទៅនឹងសង្គ្រាមដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា។ ក្នុងវីដេអូនៃការតវ៉ារបស់កងទ័ពដែលបានធ្វើអត្តឃាតនេះ គេឃើញថាបុរសខាងលើបានស្លៀកពាក់ជាឯកសណ្ឋានយោធា និងបាននិយាយថា៖ “ខ្ញុំលែងមានអារម្មណ៍ស្មុគស្មាញដោយសារអំពើ​ប្រល័យពូជសាសន៍​ទៀត​ហើយ​”។ បន្ទាប់មកទៀត គេឃើញថាបុរសខាងលើបានចាក់វត្ថុរាវម្យ៉ាងលើសម្លៀកបំពាក់...