Day: April 7, 2024

ទាហានអ៊ីស្រាអែលបាញ់សម្លាប់បុរសប៉ាឡេស្ទីននៅហ្គាហ្សា បើទោះជាពួកគេសុំចុះចាញ់ក៏ដោយ
ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់បុរសប៉ាឡេស្ទីនពីរនាក់ដែលគ្មានអាវុធនៅក្នុងដៃ នៅតំបន់ហ្កាហ្សា ហើយសាកសពពួកគេ ត្រូវកប់ក្នុងខ្សាច់និងសំរាមដោយរថយន្តឈូសឆាយរបស់កងទ័ពថែមទៀត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៤។ ជាមួយគ្នានោះក្រុមអ្នកតស៊ូមតិបានថ្កោលទោសថាវាជា “ឧក្រិដ្ឋកម្មសង្គ្រាមដ៏សាហាវព្រៃផ្សៃ” មកលើជនជាតិប៉ាលីស្ទីនស្លូតត្រង់ ។ ជាការពិតណាស់ នៅក្នុងវីដេអូដែលបានបង្ហាញដោយសារព័ត៌មាន Al Jazeera គេឃើញថាបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់បានគ្រវីអ្វីដែលមើលទៅដូចជាក្រណាត់ស ជាសញ្ញានៃការចុះចាញ់ និងបង្ហាញថាពួកគេគ្មានអាវុធនៅក្នុងដៃនោះទេ ប៉ុន្តែក្រុមទាហានរបស់អ៊ីស្រាអែលនៅតែបាញ់សំដៅទៅរកពួកគេដដែល។ ហេតុការណ៍នេះបានកើតឡើងនៅជិតរង្វង់មូល...