តើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបង្កចលាចលនៅមជ្ឈិមបូព៌ា និងពិភពលោកមែនដែរឬយ៉ាងណា

គ្រប់គ្នាដឹងយ៉ាងច្បាស់ ថា​អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មក​ហើយ​។ ជាក់ស្តែង កាលពីនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានការផ្ទុះដ៏ធំត្រូវបានគេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជាការពិណាស់ អ៊ីរ៉ង់បានបញ្ជាដ្រូន និងបាញ់មីស៊ីលដោយ​ផ្ទាល់​ទៅអ៊ីស្រាអែល វាគឺជាលើកទី១ពិតមែន​ហើយ។ តែ​​បើយើងត្រលប់​ទៅ​មើល​ ប៉ុន្មានថ្ងៃកន្លងមកនេះ យើងឃើញថាធាតុពិតទៅ ការវាយ​ប្រហាររបស់អ៊ីរ៉ង់នេះ មិនបានធ្វើ​ឲ្យគេភ្ញាក់​ផ្អើល​ប៉ុន្មានឡើយ។ កាលពីថ្ងៃទី​៣មេសា...