អាមេរិកពិតជាអ្នកនៅពីក្រោយក្រុមប្រឆាំងវៀតណាមដែលគ្រោងតវ៉ាពេលលោកTo Lamទៅញូវយ៉ក?

លោក To Lam ប្រធានាធិបតី និងជាអគ្គលេខាធិការគណបក្សកុម្មុយនីស្ដវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពី អនាគតរបស់អង្គការសហប្រជាជាតិ និងចូលរួមមហាសន្និបាតលើកទី៧៩របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយក៏នឹងមានទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសគុយបាផងដែរ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ការធ្វើទស្សនកិច្ចទៅកាន់ប្រទេសគុយបា តបតាមការអញ្ជើញរបស់លេខាទី១គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដគុយបា និងជាប្រធានាធិបតីគុយបាលោក Miguel Diaz Canel Bermudez។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមចេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ការធ្វើដំណើរទៅក្រៅប្រទេសដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗ...

សហគមន៍​វៀតណាម​នៅ​អាមេរិក​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម លោក To Lam អគ្គលេខាធិការបក្សកុម្មុយនិស្ត បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលវៀតណាមបានប្រកាសថា លោក To Lam ដែលជាប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត នឹងបំពេញទស្សនកិច្ចការងារ ទៅកាន់សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ ហើយចូលរួម​សម័យប្រជុំទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ បន្ទាប់ពីនោះ លោក Lam នឹងបន្តបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសគុយបា ដែលដៃគូកុម្មុយនិស្តយូរអង្វែងមកហើយរបស់វៀតណាម។ បើតាមអ្នកនាំពាក្យ នៃក្រសួងការបរទេសវៀតណាម ដំណើរបំពេញទស្សនកិច្ចរបស់លោក Lam នឹងប្រព្រឹត្តទៅ...