Day: January 20, 2025

លោក ប៉ែន បូណា៖ គ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទៀតឡើយ!
ពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។ ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញនិងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន។ ខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា អ្នកឈរជារបងការពារសុខសន្តិភាពនេះឱ្យបានគង់វង្សគឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន...