តើអ្នកដឹងទេ ប្រទេសណាខ្លះលើសកលលោកនេះ ដែលធ្វើច្បាប់ដាក់ក្រុមជ្រុលនិយម ជាអង្គការភេរវករ?

នៅលើសកលលោកនេះមានប្រទេសជាច្រើន បានបង្កើតច្បាប់របស់គេ ដើម្បីដាក់ក្រុមជ្រុលនិយមជាអង្គការភេរវករ ក្នុងគោលបំណងការពារសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ឧទាហរណ៍មួយចំនួន គួរឱ្យកត់សម្គាល់មានដូចតទៅនេះ៖ នៅសហរដ្ឋអាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្កើតនូវបញ្ជីនៃអង្គការភេរវករបរទេស (FTOs) Foreign Terrorist Organizations នៅក្រោមផ្នែក២១៩ នៃច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ។ ច្បាប់តាក់តែងក្នុងសហរដ្ឋអាមេរិកនេះ បានតាក់តែង ការដាក់ទណ្ឌកម្មលើសមាជិក និងអ្នកគាំទ្រក្នុងក្រុមដែលច្បាប់បានកំណត់ជាពួកអង្គការភេរវករផងដែរ។ នៅចក្រភពអង់គ្លេស៖ នៅក្រោមច្បាប់ភេរវកម្មឆ្នាំ 2000...