វិភាគអន្តរជាតិ៖ តើអ៊ុយក្រែន កំពុងស្ថិតនៅមាត់ទ្វារមច្ចុរាជ ឬ?

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានចាប់ផ្ដើមប្រើធម៌ក្ដៅ នៅក្នុងកិច្ចប្រឹងប្រែងរបស់លោកដើម្បីគំរាម និងបង្ខំឱ្យអ៊ុយក្រែនយល់ព្រមចរចាសនិ្តភាពជាមួយរុស្ស៉ី តាមរយៈការផ្អាកការផ្ដល់ជំនួយយោធា ជាបណ្ដោះអាសន្នកាលពីថ្ងៃអង្គារ ទី៤ ខែមីនា ដែលត្រូវចូលជាធរមានភ្លាមៗ។ លោក ត្រាំ មិនបានពន្យល់លម្អិតពីការសម្រេចចិត្តរបស់លោកឡើយ ក្រៅតែពីនិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនចង់បានសន្តិភាព។ តាមក្រុមមន្ត្រីអាមេរិក ការផ្អាកការផ្ដល់ជំនួយយោធានេះនឹងត្រូវបន្តអនុវត្ត រហូតទាល់តែលោក...