ការកាត់ជំនួយតាមរយៈ USAID កំពុងជិះឥទ្ធិពលអវិជ្ជមានជាសកល៖ ភាពខុសគ្នារវាងបរិបទវៀណាម និងកម្ពុជា

បន្ទាប់ពីការកាត់បន្ថយជំនួយចំណាយ​សាធារណៈ ដោយ​ប្រកាស​កាលពីថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ២០២៥ កន្លងទៅដោយបង្កកជំនួយ​​ហិរញ្ញវត្ថុរបស់​ទី​ភ្នាក់ងារ​អាមេរិក​​សម្រាប់ការ​​អភិវឌ្ឍ​អន្តរជាតិ (USAID) ប្រមាណ​៩២%​ ​រយៈពេលប្រមាណ ៩០ថ្ងៃ ដើម្បីពិនិត្យ និងសិក្សាឡើងវិញ ក្នុងករណីនេះអាចអនុញ្ញាតឱ្យរដ្ឋបាល​លោក​ដូណាល់ ត្រាំ សន្សំ​ថវិកា​បាន​ប្រមាណ ៦០ពាន់​​លាន​ដុល្លារ​អាមេរិក ប៉ុន្តែបានជិះឥទ្ធិពលអវិជ្ជមានទៅលើបណ្ដាប្រទេសជាច្រើនជាពិសេសប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជាជាដើម។ កាលពីខែកុម្ភៈកន្លងទៅ លោក ​​​ ​ម៉ារកូ រូប៊ីយ៉ូ ​រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​សម្រេចប្រកាស​លុប​ចោល​ជា​ស្ថាពរ ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍ចំនួន...