ប្រជាជនកម្ពុជា​ជិត ៩៤​​% ពេញចិត្តចំណាត់ការ​របស់​រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយ​​ថៃ

ប្រជាជន​កម្ពុជា​ជាង ៩០​ភាគរយ​បានបង្ហាញ​ការ​​ពេញចិត្តចំពោះចំណាត់ការទូទៅរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​​វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ សេចក្តី​ប្រកាស​ព័ត៌មាន​​របស់ AVI ស្តីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដែល​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​១៨ ខែ​មិថុនា នេះ ​ឱ្យ​ដឹង​ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី​(AVI) បានរៀបចំការស្ទាបស្ទង់​មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ​តំបន់ព្រំដែនជាមួយភាគីថៃ។ AVI បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និង​សម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជនចំនួន...