Day: September 2, 2025
អ្នកនាំពាក្យរាជរដ្ឋាភិបាល ទាត់ចោលព័ត៌មានប្រឌិតរបស់ជនក្បត់ជាតិ សម រង្ស៊ី ដែលចោទថា សម្ដេចតេជោ ហ៊ុន សែន ទិញភាគហ៊ុនក្នុងក្រុមហ៊ុនថាមពលថៃ តម្លៃរាប់ពាន់លានដុល្លារ
អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចេញមកប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្ដាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែមូលនិធិសន្តិសុខសង្គមថៃបដិសេធមិនព្រមលក់ឲ្យ។ ក្នុងសេចក្ដីប្រកាសបដិសេធដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន...