Day: October 8, 2025
បទវិភាគ៖ តើវត្តមានរបស់ ដូណាល់ត្រាំ នៅក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខចំណេញដល់ខ្មែរដែរ ឬទេ?
មុនដល់ចម្លើយនេះ អ្នកវិភាគចិត្តសាស្ត្រសង្គ្រាម និងភូមិសាស្ត្រនយោបាយ សូមឱ្យបងប្អូនអានស្វែងយល់ នៅរឿង ចំនួន ៥ ចំណុចជាមុនសិន! ទី១៖ ក្នុងសង្គ្រាមប្រាំថ្ងៃ មានមតិជាច្រើនបានលើកមកថា បើសិនជាគ្មាន “បទឈប់បាញ់” នោះទេ ខ្មែរយើងប្រាកដជាចាញ់នៅក្នុងសង្គ្រាម។ អ្នកជំនាញបានសួរទៅវិញថា តើផ្អែកលើអ្វី? បើតាមលោកផ្អែករឿងពីរយ៉ាងចម្បង ទីមួយ) ពេលប្រយុទ្ធគ្នារយៈពេលកន្លះថ្ងៃដំបូង សៀមសុំខ្មែរចរចា ប៉ុន្តែខ្មែរមិនព្រម ដូច្នេះបញ្ជាក់បានថា បើខ្មែរខ្លាចសង្គ្រាមសៀមឈ្លានពាន...