វិភាគអន្តរជាតិ៖ តើការគំរាមរបស់លោក ត្រាំ ថានឹងវាយ​អ៉ីរ៉ង់​ឱ្យ​វិល​ត្រ​ឡប់​ទៅយុគសម័យថ្ម មានន័យយ៉ាងណាចំពោះច្បាប់អន្តរជាតិ?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានគំរាមកម្ទេចបណ្ដាញអគ្គិសនីសាជាថ្មី និងទម្លាក់គ្រាប់បែករហូតដល់ធ្វើឱ្យអ៉ីរ៉ង់ដែលមាន ប្រជាជន៩០លាននាក់វិលត្រឡប់ទៅយុគសម័យថ្ម ពោលគឺវាយឱ្យអ៉ីរ៉ង់អស់រលីងពីខោតែម្ដង។ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា លោក ត្រាំ បានបង្ហោះសារឌឺដងផ្លែផ្កា និងអួតពីការវាយកម្ទេច បំផ្លាញស្ពានខ្ពស់ជាងគេបំផុតមួយក្នុងប្រទេសអ៉ីរ៉ង់ និងថែមទាំងព្រមានទៀតផងថាការបំផ្លិចបំផ្លាញនឹងបន្តកើតឡើង រហូតទាល់តែអ៉ីរ៉ង់ត្រឡប់ទៅរកតុចរចាដើម្បីបិទបញ្ចប់សង្រ្គាម អូសបន្លាយពេល ៥សប្ដាហ៍មកនេះ។...