Day: April 11, 2026
វិភាគអន្តរជាតិ៖ តើនរណាចំណេញ នរណាខាតក្នុងសង្រ្គាមអ៉ីរ៉ង់?
ការប្រកាសពីបទឈប់បាញ់រយៈពេល ២សប្ដាហ៍រវាងអ៉ីរ៉ង់ អ៉ីស្រាអែល និងសហរដ្ឋអាមេរិក បានផ្អាកសង្រ្គាមជាបណ្ដោះអាសន្ន បន្ទាប់ពីការវាយប្រហារ និងការសងសឹកដាក់គ្នាយ៉ាងសាហាវ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ មកទល់នឹងម៉ោងនេះ បើទោះជាមានបទឈប់បាញ់ជាមួយអ៉ីរ៉ង់ក៏ពិតមែន អ៉ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកលើក្រុមហេសបូឡាលីបង់ដែលជាសម្ព័ន្ធមិត្ត របស់អ៉ីរ៉ង់ ធ្វើឱ្យបទឈប់បាញ់កាន់តែមានភាពផុយស្រួយ។ ជាទឹស្ត្រី គេច្រើននិយាយថាគ្មាននរណាម្នាក់ឈ្នះក្នុងសង្រ្គាមនោះទេ រីឯអ្នកដែលរងគ្រោះពីភ្នក់ភ្លើងសង្រ្គាមតែងតែជាប្រជាជនស៊ីវិលជានិច្ច។ តាមក្រុមអ្នកជំនាញ សង្រ្គាមអ៉ីរ៉ង់បានផ្លាស់ប្ដូរនយោបាយពិភពលោក ព្រមទាំងបង្កផលប៉ះពាល់ដល់ទីផ្សារថាមពល និងឥទ្ធិពលរបស់ពួកមហាអំណាចនៅជុំវិញពិភពលោក ពោលគឺសង្រ្គាមអ៉ីរ៉ង់មិនមែន បង្កផលវិបាកតែនៅក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ។ ដូច្នេះនៅក្នុងសង្រ្គាមជាង ៤០ថ្ងៃមកនេះ...