Day: June 9, 2026
ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ!
ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ តែថៃទៅវិញទេដែលតែងគិតនិងនិយាយអំពីការបិទច្រមុះខ្មែរ។ តាមរយៈវោហារសព្ទនយោបាយនិងសកម្មភាពជាក់ស្តែង មួយថ្ងៃៗ គេនិយាយតែពីការបិទច្រមុះខ្មែរ ផ្តាច់ជំនួយ និងផ្តាច់ទំនាក់ទំនងគ្រប់កម្រិត និងគ្រប់វិស័យ។ តាំងពីចុងខែឧសភាឆ្នាំមុន គេបានបង្កហេតុដោយចូលមកបាញ់សម្លាប់កងទ័ពយើងម្នាក់នៅក្នុងលេណដ្ឋាន ឱ្យបាត់បង់ជីវិតយ៉ាងអយុត្តិធម៌។ ចាប់តាំងពីពេលនោះមក គេបានបង្កហេតុជាបន្តបន្ទាប់ ហើយឈានទៅដល់ការបិទព្រំដែនជាឯកតោភាគី។ នៅក្នុងប្រទេសគេឯណោះវិញ ក៏មានសំឡេងពីគ្រប់ច្រកល្ហក អំពាវនាវឱ្យផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត បិទការនាំចូលប្រេងឥន្ធនៈ និងបញ្ឈប់ការនាំចូលទំនិញពីថៃសព្វបែបយ៉ាង។ គេគិតថា ការបិទច្រមុះខ្មែរបែបនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចខ្មែរដួលរលំ ហើយប្រជាជនខ្មែរនឹងស្លាប់ក្នុងរយៈពេលបីខែ។...