Day: July 29, 2026
វិភាគអន្តរជាតិ៖ ហេតុអ្វី ICC ក្លាយជាបន្លាក្នុងភ្នែកលោក ត្រាំ?
(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានប្រកាសពីយុទ្ធនាការដើម្បីប្រឆាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដោយចោទប្រកាន់តុលាការនេះថាបានបង្កការគំរាមកំហែងមិនអាចអត់ឱ្យបានចំពោះពលរដ្ឋក៏ដូចជាអធិបតេយ្យរបស់ខ្លួន។ ក្រសួងការបរទេសអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាក្រោមយុទ្ធនាការខាងលើ រដ្ឋាភិបាលអាមេរិកទាំងមូលនឹងធ្វើសកម្មភាពជាបន្ទាន់ដើម្បីបិទខ្ទប់សមត្ថភាពរបស់ ICC ក្នុងការធ្វើប្រតិបត្តិការកំណត់គោលដៅលើកងទ័ព ឬមន្រ្តីអាមេរិក ឬមួយក៏គំរាមកំហែងអធិបតេយ្យរបស់សហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងរដ្ឋាភិបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងតុលាការ ICC បានធ្លាក់ក្នុងស្ថានភាពដុនដាបខ្លាំង ដោយមន្រ្តីមួយចំនួនរបស់តុលាការនេះកំពុងស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិករួចជាស្រេច ចាប់តាំងពីលោក ត្រាំបានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥។...