
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះក្រសួងព័ត៌មាន បានសម្រេចបិទអាជ្ញាប័ណ្ឌរបស់សម្លេងប្រជាធិបតេយ្យ (VOD) ក្រោយពីបានផ្សព្វផ្សាយព័ត៌មានមិនពិតស្ដីពី «មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង» ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋទាំងមូលទៀតផង។ មុននឹងឈានដល់ការសម្រេចបិទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ដល់ឱកាសជូនក្រុមការងារ VOD ដើម្បីសូមទោសជាសាធារណៈផងដែរ ប៉ុន្តែក្រុមការងារ VOD មិនបានអើពើអំពីលក្ខខណ្ឌនោះឡើយ។ ជន ឬក្រុមណាដែលមានបំណងក្នុងការបង្កភាពចលាចល ពោលប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសន្តិសុខសង្គម គប្បីត្រូវបានបង្រ្កាបដោយអាជ្ញាធរមានសម្ថធកិច្ចជាដាច់ខាត។ ករណីនេះបានធ្វើឱ្យមានការប្រឆាំង និងចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីសំណាកសហរដ្ឋអាមេរិក ថាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មានក្នុងស្រុក ស្របពេលដែលពួកគេតែងតែប្រើប្រាស់បណ្ដាញសារព័ត៌មាននេះវាយប្រហារប្រទេសដទៃទៀត ពិសេសតាមរយៈការឃោសនាសិទ្ធិមនុស្សនេះឯង។

«ពេលប្រទេសខ្ញុំក្រ គ្មានអ្វីទាំងអស់ អ្នកជិះជាន់ខ្ញុំដោយមិនគិត និងបង្រៀនអំពីសិទ្ធិមនុស្សនោះឡើយ
ពេលប្រទេសខ្ញុំចាប់ផ្ដើមមានការអភិវឌ្ឍ អ្នកមកបង្រៀនខ្ញុំ អ្វីទៅសិទ្ធិមនុស្ស»។
កាលពីពេលថ្មីៗនេះ មានព័ត៌មានមួយបានបញ្ជាក់អំពីវត្តមានរបស់ក្រុមការងារ CIA ពោលគឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel នៅទីក្រុងភ្នំពេញដោយមានគោលបំណងមិនគប្បី។ លោក មាជ សុខណ្ណារ៉ា ជាមនុស្សជំនិតរបស់លោក គឹម សុខា ដែលត្រូវបានចោទប្រកាន់ថាមានគោលបំណងក្នុងការបង្កចលាចល បន្ទាប់ការប្រកាសសាលក្រមរបស់តុលាការ លើករណីលោក គឹម សុខា នៅថ្ងៃទី០៣ ខែមីនានេះ។ ទោះបីជាយ៉ាងណាក៏ដោយលោកបានបដិសេដចំពោះការចោទប្រកាន់នេះ។ តាមឱ្យដឹងពីមន្រ្តីនគរបាលជាន់ខ្ពស់ បាលលើកឡើងថា «កម្លាំងសមត្ថកិច្ចនឹងបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីទប់ស្កាត់ការបង្កចលាចលណាមួយ កើតឡើងដល់សង្គម ហើយទោះបីលោក មាជ សុវណ្ណារ៉ា ខំបកស្រាយយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចមានភស្តុតាងជាច្រើនទៀត ដែលបង្ហាញថាលោកពាក់ព័ន្ធសកម្មភាពចារកម្ម និងវិទ្ធង្សនានយោបាយបំផ្លាញសន្តិសុខជាតិរបស់ប្រទេសកម្ពុជា»។ ស្របពេលជាមួយគ្នានោះដែរ មន្រ្តីដដែលនោះបានឱ្យដឹងថា ក្នុងចំណោមបក្សពួកទាំងពីររូបខាងលើ មានមួយនាក់បានចាកចេញពីប្រទេសកម្ពុជាហើយនោះ គឺលោក Mark Gibbel ដែលជាភ្នាក់ងារសម្ងាត់ CIA។

លោក Mark Gibbel

លោក Meach Sovanarra
ការពិតទៅយើងទាំងអស់គ្នា មិនដឹងច្បាស់នោះឡើយថាពួកគេនោះមានបំណងអ្វី ព្រោះអ្នកធ្វើអំពើមិនគប្បីមិនដែលសារភាព និងតែងតែបដិសេដជានិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងមានសំណូមពរដល់អាជ្ញាធរមានសម្ថកិច្ចចាត់ចែងរឿងនេះឱ្យបានលំអិតបំផុត និងដាក់ទោសជនណាដែលមានបំណងមមិនល្អមកលើប្រទេសកម្ពុជា ជាពិសេសពួកបម្រើផលប្រយោជន៍ដល់ជនបរទេស។ កម្ពុជាជាប្រទេសដែលបានឆ្លងកាត់ច្រើនសម័យកាល ជាពិសេសសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ និងយុគ្គដ៏ខ្មៅងងឹត ដែលធ្វើឱ្យប្រជាជនកម្ពុជាមានភាពឆ្អែតឆ្អន់ មិនចង់ឆ្លងកាត់អំពើដ៏សាហាវទាំងអស់នោះទៀតឡើយ។ ទម្រាំមកទល់ពេលនេះដែលពោលពេញទៅដោយការអភិវឌ្ឍ និងសន្តិភាពពេញលេញបែបនេះ កម្ពុជាបានចំណាយពេលស្ទើតែពីរទស្សវត្តទៅហើយ ដូច្នេះពួកយើងមិនអាចអនុញ្ញាតឱ្យក្រុមមួយក្ដាប់តួចដែលមានបំណងក្នុងការជួយជ្រោមជ្រែងដល់បរទេសមកបង្កភាពមិនប្រក្រតីនៅក្នុងប្រទេសកម្ពុជានោះឡើយ។
អ្នកនិពន្ធ៖ SK