កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

ចំណងជើង “កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft”

ការដាច់ប្រព័ន្ធបច្ចេកវិទ្យាសកល បានធ្វើអោយទីផ្សារភាគហ៊ុនពិភពលោកធ្លាក់ចុះ ៣២% ក្នុងរយៈពេល ១២ ថ្ងៃបន្ទាប់ពីឧប្បត្តិនេះបានធ្វើអោយគាំងម៉ាស៊ីនកុំព្យូទ័រដំណើរលើប្រព័ន្ធ

Windowsទូរទាំងពិភពលោក ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនក្រោដស្រ្តែក (CrowdStrike) ដែលផ្តល់សេវាការពារ សុវត្ថិភាព(Cybersecurity) ដល់ក្រុមហ៊ុន

Micrsoft បានធ្វើបច្ចុប្បន្នភាព (Updates) លើកម្មវិធីសំខាន់ៗនៅក្នុង ប្រព័ន្ធប្រតិបត្តិការ Windows ។ ភាពបរាជ័យនៃការធ្វើបច្ចុប្បន្ននេះ បានធ្វើអោយ

ម៉ាស៊ីនកុំព្យូទ័រមួយចំនួនធំដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows គាំង(សញ្ញាផ្ទាំងខៀវ) រហូតដល់ ៨.៥ លានគ្រឿងជំុវិញពិភពលោក។

ភាគច្រើនម៉ាស៊ីនទាំងនេះត្រូវបានប្រើប្រាស់ដោយ ស្ថាប័នធំៗមានដូចជា ព្រលានយន្តហោះ មន្ទីពេទ្យ និង ធនាគារ។

ភ្ញៀវធ្វើដំណើរតាមជើងយន្តហោះជាច្រើនត្រូវតម្រង់ឈររាប់ម៉ោងរងចាំការ កត់ឈ្មោះដោយសារ ការចុះឈ្មោះត្រូវធ្វើដោយដៃ។

ចំណែកប្រព័ន្ធប្រតិបត្តិសាច់ប្រាក់តាមធនាគារជាច្រើនត្រូវបានគាំង មិនដំណើរការ។ នេះគឺជា បញ្ហាដ៏អាក្រក់មួយនៅក្នុងប្រវត្តិសាស្រ្តនៃវិស័យបច្ចេកវិទ្យាពិភពលោក។

បើយោងតាមការចុះផ្សាយរបស់កាសែត BBC កាលពីថ្ងៃទី ១ ខែ សីហា ២០២៤ កន្លងទៅនេះ ការកាត់ផ្តាច់ប្រព័ន្ធបច្ចេកវិទ្យាសកលនេះធ្វើឱ្យបាត់បង់តម្លៃទីផ្សារសរុបចំនួន ២៥

ពាន់លានដុល្លារ គឺស្មើរនឹង ១៤ ពាន់លានផោន កន្លះ (£ 14.5bn)។

ម្ចាស់ភាគហ៊ុនជាច្រើនជុំវិញពិភពលោកបានធ្វើការប្តឹងទៅក្រុមហ៊ុន ក្រោដស្រ្តែក (CrowdStrike) ដែលជាក្រុមហ៊ុនផ្តល់សេវា ការពារប្រព័ន្ធសន្តិសុខសុវត្ថិភាពកុំព្យូទ័រទៅអោយ

ក្រុមហ៊ុនយក្ស ម៉ៃក្រូសូស (Microsoft)។

នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ ដេតា អ៊ែឡាញ (Delta Air Lines) ឈ្មោះលោក អិដ បាស់ហ្សិន (Ed Bastian)

បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានធុរកិច្ច ស៊ីអិនប៊ីស៊ី (CNBC) ថា ការរំខាននៃការគាំងម៉ាស៊ីននេះ បានធ្វើអោយក្រុមហ៊ុនរបស់លោកមានការខាតបង់ រហូតដល់

៥០០ លានដុល្លារ បូករួមទាំងប្រាក់ចំណូល និងសំណងរបស់អតិថិជន។

តើការកាត់ផ្តាច់ប្រព័ន្ធបច្ចេកវិទ្យាសកលនេះបានប៉ះពាល់អ្វីខ្លះដល់កម្ពុជា?

កាលពីរសៀលថ្ងៃទី ១៩ ខែកក្កដា កាសែត ខ្មែរថាម (Khmertimeskh) បានចុះផ្សាយពីការផ្តាច់ការផ្គត់ផ្គង់សេវាតាមអនឡាញមួយចំនួនជាពិសេស កម្មវិធីបង់ប្រាក់ ABA ស្កេដកូដ

និង បណ្តាធនាគាតដទៃទៀតក៏ជួបការគាំងស្ទះផងដែរ។ អតិថិជនជាច្រើនមានការងើយឆ្ងល់យ៉ាងខ្លាំងថាតើមូលហេតុអ្វីបានជា ការព្យាយាមបង់ប្រាក់តាមការស្កេនកូដមិនដំណើរការ។

មានបងប្អូនអាជីវករដែលទូទាត់លុយតាម ស្កេនកូដ ធនាការមានការព្រួយបារម្ភអំពីការបាត់បង់ប្រាក់នៅក្នុងកុងធនាគារពួកគេងផងដែរ។

បើតាមប្រភពដដែលនេះ បានបង្ហាញថា បញ្ហាកាត់ផ្តាច់បច្ចេកវិទ្យានេះគេហៅថា មរណៈភាពផ្ទាំងខៀវ ឬ ភាសាអង់គ្លេស BSODs (blue screen of death) ។

វាកើតឡើងនៅពេលមានការបរាជ័យ ឬការរំខានទៅលើប្រព័ន្ធប្រតិបត្តិការ Windows ដែលបង្ក Errors ទៅ System ទាំងមូល។

តើអ្វីទៅជា Cybersecurity (ខែលសុវត្ថិភាពអនឡាញ)?

Cybersecurity ឬ យើងហៅថា ខែលការពារសុវត្ថិភាពអនឡាញ គឺជាវិធីសាស្រ្តអនុវត្តការពារ ទិន្នន័យ កម្មវិធី បណ្តាញកុំព្យូទ័រ និង ប្រព័ន្ធប្រតិបត្តិការសំខាន់ៗទាំងមូលរបស់កុំព្យូទ័រ

ពីការវាយប្រហារតាមអ៊ីនធើណេត។

អ្នកប្រើប្រាស់កុំព្យូទ័រប្រាកដជាដឹងច្បាស់អំពីបញ្ហាឆ្លងវិរុសកុំព្យូទ័រ ពី USB Flash ប៉ុន្មានទសវត្សមុន។ ប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុន Microsoft

បានអភិវឌ្ឍន៍ប្រព័ន្ធសុវត្ថិភាពរបស់ windows ខ្លួនកាន់តែរឹងមាំឡើងៗ ។ បើទោះបីជា មានការធ្លាក់ចុះនៃការឆ្លងមេរោគតាម ឧបរណ៍ដោត (USB-Drive) ក៏ដោយ

ការវាយប្រហារតាមអនឡាញ ការលួចទិន្នន័យ និង ការយាយីជាច្រើនទៀតតាមបណ្តាញកុំព្យូទ័របានកំពុងកើតឡើងយ៉ាងគួរអោយកត់សម្គាល់។

តើកម្ពុជាត្រូវមានវិធានការអ្វីខ្លះក្នុងការទប់ទល់នូវបញ្ហា ឬ បញ្ចៀសបញ្ហា សុវត្ថិភាពតាមអនឡាញនេះ (Cybersecurity)?

បើយោងតាមលោក ម៉ា រក្សាដែលជាយុវជនវ័យក្មេង កំពុងសិក្សាជំនាញផ្នែកបច្ចេកវិទ្យាព័ត៍មាន និង ប្រាស្រ័យទាក់ទង Information and communication

នៅឯសាកលវិទ្យាល័យភ្នំពេញ អាមេរិចកាំង “American Univeristy of Phnom Penh), លោកបានលើកឡើងថា កម្ពុជាកំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង

ជាមួយនិងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗជាច្រើន គឺមិនចាញ់ប្រទេសជឿនលឿនប៉ុន្មានឡើយ។ លោកបានជំរុញអោយរាជរដ្ឋាភិបាល និង ភាគីពាក់ព័ន្ធត្រូវសម្លឹងទៅកាន់បញ្ហានេះ

និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត។

ជាក់ស្តែងរាជរដ្ឋាបាលកម្ពុជាបានមើលឃើញនូវសារះសំខាន់នៃ Cybersecurity នេះ។ កម្ពុជាបានចាត់វិធានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន និងសុវត្ថិភាពផ្សេងៗផងដែរ។

តែទោះជាយ៉ាងនេះក៏ដោយ ក៏យុវជនរក្សានៅតែ មើលឃើញថា កម្ពុជាត្រូវការធនធាន និង ពេលវេលាបន្ថែមទៀតដើម្បីធ្វើអោយប្រព័ន្ធសុវត្ថិភាពឌីជីថលកាន់តែរឹងមាំ។

សរុបមក កម្ពុជាគួរតែពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការអនុវត្តប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីសុវត្ថិភាពក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាខាងក្រៅ។

Bun

Leave a Reply

Your email address will not be published. Required fields are marked *

17 + 7 =

This site uses Akismet to reduce spam. Learn how your comment data is processed.