Day: February 10, 2025
ឯកសារបែកធ្លាយ៖ លោក ដូណាល់ ត្រាំ បង្ខំឱ្យអ៊ុយក្រែនកាត់ទឹកដីឱ្យរុស្ស៊ី ជាថ្នូរនឹងការបញ្ចប់សង្គ្រាម
ឯកសារមួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយសារព័ត៌មានអ៊ុយក្រែន Strana ហើយត្រូវបានបង្ហោះដោយបណ្ដាញផ្សាយព័ត៌មាននៃប្រទេសអ៊ុយក្រែន និងសារព័ត៌មានក្នុងបស្ចិមប្រទេសមួយចំនួនទៀត បានឱ្យដឹងថា ផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ និយាយអំពីការបង្ខំឱ្យរដ្ឋាភិបាលប្រទេសអ៊ុយក្រែន ពុះច្រៀកទឹកដីដើម្បីបញ្ចប់សង្គ្រាម ដោយទឹកដីទាំងនោះប្រគល់ទៅឱ្យរុស្ស៊ី។ យោងតាមឯកសារដដែលនេះដែលត្រូវបានបញ្ចេញក្នុងផែនការសន្តិភាពលោក ដូណាល់ ត្រាំ នេះ មានការកំណត់ជាក់លាក់ពីការអនុវត្តបទឈប់បាញ់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ជាមួយនឹងការបញ្ឈប់កងទ័ពរុស្ស៊ី មិនឱ្យរុលចូលខាងក្នុងទឹកដីប្រទេសអ៊ុយក្រែន ទៀតនោះទេ។ ឯកសារដែលត្រូវគេបង្ហោះជាសាធារណៈនេះ បានបញ្ជាក់ថា ថ្ងៃទី០៩...
ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់សហរដ្ឋអាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសផ្អាកជំនួយបរទេសរបស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ទាំងអស់រយៈពេល៩០ថ្ងៃ ដោយចូលជាធរមាននៅថ្ងៃទី២៦ ខែមករា ដើម្បីវាយតម្លៃភាពស៊ីគ្នារបស់ខ្លួន ជាមួយនឹងគោលនយោបាយ “អាម៉េរិកទីមួយ” របស់លោក ដែលការបង្កកការផ្តល់មូលនិធិនេះ ធ្វើឱ្យប៉ះពាល់ដល់ជំនួយរាប់ពាន់លានដុល្លារនៅក្នុងជាង ៣០ប្រទេស។ ថ្មីៗនេះផងដែរ កាលពីថ្ងៃទី០៤ ខែកុម្ភៈ...