
(ភ្នំពេញ)៖ លោក រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានបន្ដទម្លាយរឿងផ្ទៃក្នុងជាច្រើនទៀត របស់វិទ្យុអាស៊ីសេរី ពិសេសបញ្ជាក់អំពីមូលហេតុ ដែលវិទ្យុបរទេសមួយនេះ បិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ អតីតបុគ្គលវិទ្យុអាស៊ីសេរីរូបនេះ ក្រៅពីបានរៀបរាប់ពីគំនិតទុច្ចរិតរបស់ថ្នាក់ដឹកនាំវិទ្យុដែលគាំទ្រដោយបរទេសមួយនេះ ក៏បានប្រាប់ពីសមាសភាពរបស់បុគ្គលមួយចំនួនផងដែរ ដែលក្នុងនោះភាគច្រើនជាបងប្អូន សាច់ញាតិ របស់មន្ដ្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ។ លោក រដ្ឋា វិសាល បានសង្កត់ធ្ងន់ថា លោកបណ្ឌិត កែម ឡី និងលោកបណ្ឌិត សុខ ទូច ធ្លាប់បាននិយាយនៅចំពោះមុខលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុមួយនេះថា វិទ្យុអាស៊ីសេរីជាវិទ្យុកំពុងតែលំអៀង និងមានលក្ខណៈអុជអាល ញុះញង់។ សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលលោក សុខ រដ្ឋា ហៅ រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានទម្លាយរឿងផ្ទៃក្នុងរបស់វិទ្យុដែលទទួលបានជំនួយពីបរទេស។ សូមស្តាប់ការរៀបរាប់ទាំងស្រុងរបស់លោក រដ្ឋា វិសាល៖
មូលហេតុអ្វីបានជាវិទ្យុអាស៊ីសេរីបិទការិយាល័យនៅក្នុងប្រទេសកម្ពុជា?
មូលហេតុចម្បងដែលលោក រដ្ឋា វិសាល បញ្ចេញនូវមូលហេតុទាំងអស់នេះដើម្បីឱ្យជនរួមជាតិបានពិចារណាថាតើស្ថាប័ន និងថ្នាក់ដឹកនាំរបស់វិទ្យុអាសេរីព្យាយាមជម្រុញលទ្ធិប្រជាធិបតេយ្យជាការពិតឬយ៉ាងនា។
សម្ដេចបានបញ្ចេញសាររបស់លោក ជុន ច័ន្ទបុត្រ ទៅកាន់លោកហ៊ុនម៉ាណែត និងឧត្ដមសេនីយ៍ម៉ៅ សុផាន់ ដើម្បីសូមលោកឱ្យលោកផ្ដល់ជូននូវកងអង្គរក្សដើម្បីការពារលោកដោយសារតែខ្លាចភ្នាក់ងារ CIA ឬបាតដៃទី៣សម្លាប់លោក។
លោក រដ្ឋា វិសាល បានគំនត់សម្គាល់មូលហេតុជាច្រើនដើម្បីទាញសេចក្ដីសន្និដ្ឋានថាតើវិទ្យុនេះបង្កើតឡើងមកដើម្បីអ្វី? ហើយហេតុអ្វីទើបសម្រេចបិទ?
វិទ្យុនេះមិនគោរពសិទ្ធិការងារនោះឡើយ ដោយបានបញ្ឈប់បុគ្គលិកជាច្រើននាក់ដោយមិនផ្ដល់ជូនសំណងតាមច្បាប់ការងារនោះឡើយ។
តាំងពីបើករហូតមកដល់ឆ្នាំ២០១២ វិទ្យុនេះជាវិទ្យុដែលប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែវិទ្យុនេះបានប្រែក្លាយជាវិទ្យថ្មីមួយបើយោងទៅតាមការកត់សម្គាល់ ដោយសារតែការផ្លាស់ប្ដូរប្រធាន ពិសេសលោកគឹម សុខ និងពៅ ពន្លកដោយខ្វះខាតនូវវិជ្ជាជីវៈ។ នៅជំនាន់លោក គឹម សុខ បុគ្គលិកបានរស់នៅដោយក្ដីពិបាកបំផុតដោយលោកធ្វើការតាមអារម្មណ៍របស់ខ្លួន ជាក់ស្ដែងបុគ្គលដែលលោកមិនពេញចិត្តទោះខិតខំយ៉ាងណាក៏មិនអាចចេញផ្សាយអត្ថបទរបស់ខ្លួនបានឡើយ។ ងាកមកលោក ពៅ ពន្លក វិញ លោកតែងរកវិធីដើម្បីបណ្ដេញចេញ និងទម្លាក់តំណែងបុគ្គលណាដែលលោកមិនពេញចិត្ត។ ការណ៍នេះជាហេតុធ្វើឱ្យបុគ្គលិកទាំងអស់រស់នៅដោយភ័យខ្លាចដូចជំនាន់ប៉ុលពតអញ្ជឹង។ យុទ្ធនាការណ៍បណ្ដេញចេញរបស់បុគ្គលិករបស់ខ្លួននោះត្រូវបានមេអាស៊ីសេរីថ្មីហៅថា យុទ្ធសាស្រ្តប្ដូរសសៃឈាមថ្មី។ ក្នុងន័យនេះលោកចង់បានន័យថាប្ដូរឈាមថ្មីដោយយកយុវជនថ្មីក្មេងៗដែលមិនមានវិជ្ជាជីវៈច្បាស់លាស់ប៉ុន្តែជាសាច់ញាតិ ឬជាអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ។ ក្មេងៗទាំងអស់នោះត្រូវបានបង្ហាត់បង្ហាញរយៈពេលខ្លីពោល ២ ទៅ ៣ ថ្ងៃជាដើមដែលធ្វើឱ្យព័ត៌មានលក្ខណៈបំផ្លៃ និងបំប៉ោងខុសពីការពិត។ ការសន្ទនាគ្នារបស់ពួកគេ គឺមានការប្រមាថធ្ងន់ធ្ងរ ហើយចាត់ទុករដ្ឋាភិបាលជាគូរសត្រូវតែម្ដង។ ក្នុងកំឡុងឆ្នាំ ២០១៦ លោក ជុន ច័ន្ទបុត្រ បានមកបង្រៀនផ្ទាល់នៅទីក្រុងភ្នំពេញ លោកបានឱ្យលោករដ្ឋា វិសាល បង្ហាញថាតើចំហររបស់វិទ្យុអាស៊ីសេរីយ៉ាងណា?
លោករដ្ឋា វិសាល បានតបវិញថា វិទ្យុអាស៊ីសេរី លំអៀងផ្កាប់មុខតែម្ដង។ ពេលមួយនៅក្នុងពិធីជុបលាងមួយលោក ជុន ច័ន្ទបុត្រ បានសួរទៅបណ្ឌិតសុខ ទូច និងលោកកែម ឡី អំពីអាស៊ីសេរី លោក កែម ឡី បានឆ្លើយថាអាស៊ីសេរីខណៈពេលនេះមានការលំអៀងខ្លាំងណាស់។
ក្នុងកំឡុងឆ្នាំ ២០០៤ មានព្រឹត្តិការណ៍សំខាន់មួយដោយពួកជនជាតិដើមភាគតិចជរាយវៀតណាមបានរត់ចូលមកខេត្តរតនៈគិរី។ ពួកគេបានលើកឡើងថាពួកគេមកនេះតាមការដឹកនាំរបស់លោក «កុក ស»។ ក្រោយមកទើបលោកវិសាល បានស្រាវជ្រាវឃើញថាលោក កុក ស នោះ គឺជាជនជាតិដើមជរាយវៀតណាមភាគតិចដែលភៀសខ្លួនទៅនៅសហរដ្ឋអាមេរិក។ លោកបានគត់សម្គាល់ថាការរត់ចូលមកនេះដោយសារតែចង់បានទឹកដី និងតាមចលនារបស់មេដឹកនាំ «កុក ស»។
រហូតដល់ឆ្នាំ ២០០៥ មានព្រឹត្តិការណ៍ថ្មីមួយទៀតនោះ គឺជាចលនានយោបាយសម្ងាត់ដែលជាចលនាបំបែករដ្ឋ។ គេបានហៅចលនានោះថា ជាចលនាបង្កើតនគរជនជាតិដើមភាគតិច។ តាមការចងចាំរបស់លោក អាជ្ញាធរមូលដ្ឋាន និងប្រជារាស្រ្តនៅទីនោះគឺបានដឹងរឿងនេះ។ តាមលោកបានដឹងនាពេលនោះ អាជ្ញាធរបានរកឃើញថាមានជនជាតិអាមេរិកបានយកជាឃ្លីបវីឌីអូមកផ្សព្វផ្សាយឱ្យជនជាតិដើមភាគតិចនៅរតនៈគិរីបានដឹងដើម្បីចាត់តាំងរចនាសម្ព័ន្ធនយោបាយដើម្បីបង្កើតជារចនាសម្ព័ន្ធស្រមោលតាមការចាត់តាំង និងស្វែងរកអ្នកស្ម័គ្រចិត្ត។ រឿងនេះជារឿងធំ ពិសេសពាក់ព័ន្ធនឹងសន្តិសុខជាតិ និងសហរដ្ឋអាមេរិក លោក វិសាល បានសាកសួរទៅកាន់ Washington ប៉ុន្តែលោក ជុន ច័ន្ទបុត្របានតបមកវិញថាព័ត៌មានមិនត្រូវផ្សព្វផ្សាយនោះឡើយ គឺត្រូវលុបចោល។ លោក វិសាល ក៏មានការងឿងឆ្ងល់ ប៉ុន្តែក្រោយមកទើបលោកដឹងថាវិទ្យុនេះមានការពាក់ព័ន្ធជាមួយនឹងបញ្ហានេះ។
នៅមានភាពប្រក្រតីមួយចំនួនទៀតនៅក្នុងខេត្តរតនៈគិរី ប៉ុន្តែលោកសូមលើកត្រឹមតែមួយករណីទៀតប៉ុណ្ណោះ។ នៅទីនោះមានមូលដ្ឋានទ័ពវៀតណាមនៅលើដីសម្បទាន ៤០០០ ហិកតា។ ជាក់ស្ដែងនៅទីនោះមានក្រុមបី ទៅបួនមកវិនិយោគ ប៉ុន្តែត្រូវបានគេចោទប្រកាន់ថាមានមូលដ្ឋានកងទ័ពវៀតណាម ប៉ុន្តែលោកមិនដែលមានព័ត៌មានថាមានទ័ពវៀតណាមនៅទីនោះនោះឡើយ។ តើហេតុអ្វីបានជា Cambodia Daily ផ្សាយថាមាន? ខណៈពេលដែលប្រជាជន និងអង្គការសង្គមស៊ីវិលនៅទីនោះមិនទាំងដឹងថាមានផង? លោក វិសាល ត្រូវបានមេរបស់ខ្លួនឱ្យធ្វើការលើរឿងនេះ ប៉ុន្តែវាមិនមែនជាការពិត ដូច្នេះហើយទើបលោកសម្រេចចិត្តវីឌីអូមួយក្រោមប្រធានបទថាតើមានមូលដ្ឋានកងទ័ពវៀតណាមនៅទីនោះទេ? បន្ទាប់ពីធ្វើវីឌីអូនេះរួចលោកបានផ្ញើមកភ្នំពេញ ប៉ុន្តែវីឌីអូនោះមិនត្រូវបានផ្សព្វផ្សាយនោះឡើយ។ ប៉ុន្តែត្រូវបានផ្សព្វផ្សាយវិញបន្ទាប់ពីលោកផ្ញើអ៊ីម៉ែលទៅកាន់ក្រុង Washington និងទទួលការយល់ព្រមពីលោក ជុន ច័ន្ទបុត្រ។
បញ្ហាចម្បងមួយទៀតទាក់ទងទៅនឹងការបិទការិយាល័យវិទ្យុអាស៊ីសេរីនៅក្រុងភ្នំពេញ ដោយខាងវិទ្យុបានលើកយកមូលហេតុសិទ្ធិសេរីភាព និងការគាបសង្គត់របស់រដ្ឋាភិបាល ប៉ុន្តែវិទ្យុអាស៊ីសេរីបានប្រកាសជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ អំពីការបិទ ប៉ុន្តែការប្រកាសនោះបានធ្វើក្រោយពីថ្ងៃនោះទេ។ ការបិទនោះ គឺជាការបិទដោយលាក់លាមមិនឱ្យអ្នកណាដឹងនោះឡើយ ហើយពេលនោះហើយដែលគេយកច្បាប់ការងារមកអនុវត្តទៅលើបុគ្គលិកដែលត្រូវបញ្ឈប់ភ្លាមៗ។ លោក វិសាល បានគត់សម្គាល់រឿងមិនប្រក្រតីអំពីបញ្ហានេះ ហើយគិតក្នុងចិត្តប្រគត់ជារឿងខុសច្បាប់ ទើបសម្រេចចិត្តផ្ដល់ព័ត៌មានទៅកាន់រដ្ឋាភិបាលដើម្បីធានាថាមិនមានរឿងខុសច្បាប់ក្នុងប្រទេសកម្ពុជា។
ការណ៍ដែលអនុប្រធានលោក ជុន ច័ន្ទបុត្រ ចូលទៅក្នុងពន្ធធនាគារ?
លោក ច័ន្ទបុត្រ បានជួបជាមួយឯកឧត្ដមហ៊ុន ម៉ាណែត។ លោក ចន្ទបុត្រ បានប្រាប់ថាលោកបាននិយាយជាច្រើនជាមួយឯកឧត្ដម និងបានលើកយកគំនិតជាតិនិយម និងចង់ចូលរួមក្នុងការអភិវឌ្ឍន៍ជាតិ។ ជារួមកិច្ចសន្ទនាមួយនេះអាចនិយាយបានថាអ្នកទាំងពីបានយល់ចិត្តគ្នា។
ជំនួបនេះកើតឡើងមិនចូលក្នុងពន្ធធនាគារ។ តាមការលើកឡើងរបស់លោក គឺលោកចូលតែម្នាក់ឯងប៉ណ្ណោះមុនជួបតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប៉ុន្តែលោកមិនត្រូវអនុញ្ញាតឱ្យចូលនោះឡើយ។ ប៉ុន្តែមានរឿងខុសប្រក្រតីមួយក្នុងវីឌីអូដែលបង្ហោះនៅក្នុងហ្វេសប៊ុកត្រង់ថាលោកច័ន្ទបុត្រពាក់វែនតាខ្មៅ ដែលពីមុនមកលោកមិនដែលតុបតែងខ្លួនបែបនេះឡើយ យើងអាចសម្គាល់បានថាលោកមានបំណងមិនចង់ឱ្យមាននរណាស្គាល់លោក។ ខណៈពេលនោះនៅពេលដែលទៅម្ដងទៀត តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានថាលោក ច័ន្ទបុត្រ ជាលេខារបស់ខ្លួន ត្រង់ចំណុចនេះប្រសិនបើលោក ច័ន្ទបុត្រ មានគោលបំណងទៅយកព័ត៌មានពិតមែន នោះលោកគួរតែប្រកែកប៉ុន្តែលោកមិនបានប្រកែកនោះឡើយ ទើបធ្វើឱ្យផ្ទុះរឿងនេះឡើង។ ក្រោយមកទើបខាងពន្ធធនាគារដាក់ពាក្យបណ្ដឹងទៅតុលាការ និងទទួលបានកោះហៅ។ លោក ច័ន្ទបុត្រ បានខលមកលោក វិសាលឱ្យជួយទាក់ទងទៅលោក ម៉ៅ សុផាន់ ដើម្បីឱ្យអន្តរាគមន៍ពី ឯកឧត្ដមហ៊ុន ម៉ាណែត ដើម្បីធានាថាលោកនឹងមិនត្រូវចាប់ខ្លួននោះឡើយ ប៉ុន្តែលោកបានឱ្យលោក ច័ន្ទបុត្រ ចូលខ្លួនទៅកុំឱ្យគេចវេស។ ក្រោយមកទើបលោក ម៉ៅ សុផាន់ ហៅឱ្យអ្នកទាំងពីរជួបគ្នានៅខាងក្រៅដើម្បីនិយាយងាយយល់គ្នា ហើយថ្ងៃទី ១ គឺជាថ្ងៃកំណត់សម្រាប់ការជួបគ្នាជាលើទី២ រវាងលោក ជុន ច័ន្ទបុត្រ និង ឯកឧត្ដម ហ៊ុន ម៉ាណែត ប៉ុន្តែនៅថ្ងៃទី៣០ មុនជំនួបនោះមួយថ្ងៃ លោកជុន ច័ន្ទបុត្រ បានផ្ញើសារមកលោកវិសាលថា មេវិទ្យុអាស៊ីសេរីបានឱ្យលោកចេញក្រៅប្រទេស មិនឱ្យចូលតុលាការនោះឡើយ។ ប៉ុន្តែការចង់បានធានាពីលោក ហ៊ុន ម៉ាណែតស្ដីពីការធានាគេចផុតពីការចាប់ខ្លួននៅតែបន្តពិភាក្សា ចម្លើយពីឯកឧត្ដមហ៊ុន ម៉ាណែតក៏នៅតែដដែរ គឺតម្រូវឱ្យលោកចូលខ្លួនដោះស្រាយចំពោះមុខច្បាប់។ លោកច័ន្ទបុត្របានលើកឡើងប្រាប់លោកវិសាលថាពេលខ្លួនត្រលប់មកវិញនឹងធ្វើរឿងដដែរដូចដើម ដែលជាឃ្លាដែលលោកមានចម្ងល់ក្នុងចិត្ត ដោយបានសួរបញ្ជាក់ផងដែលថាមានន័យដូចម្ដេច? លោកបានបញ្ជាក់ថាការសរសេរអត្ថបទ និងព័ត៌មានដដែរ។ ការចូលទៅកាន់ពន្ធធនាគារនេះ ពាក់ព័ន្ធទៅនឹងគណបក្សសង្រោះជាតិ ដោយមានការរៀបចំកម្មវិធីពិភាក្សាជាច្រើនដោយត្រូវបានផ្ដល់ថវិកាដោយគណបក្សសង្គ្រោះជាតិ ហើយមានតែលោកច័ន្ទបុត្រប៉ុណ្ណោះដែលដឹងរឿងនេះច្បាស់ជាងគេ។ កម្មវិធីដែលបង្កើតឡើងជាច្រើនពាក់ព័ន្ធទៅនឹងគណបក្សសង្គ្រោះជាតិដើម្បីឃោសនា។ បុគ្គលិកអាស៊ីសេរីមួយចំនួនបានដឹងរឿងនេះ ព្រោះពួកគេបានលើកឡើងថាពួកគេបានបន្លំខ្លួនចូលពន្ធនាគារមួយ ទៅពីរដងរួចទៅហើយតាមរយៈការសម្រួលរបស់តំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ។ ការចូលរបស់លោកច័ន្ទបុត្រនេះជាលើកទី ២ ទៅ ៣ រួចទៅហើយ ដូច្នេះរឿងរបស់លោកនេះ គឺជាចេទនា និងមានការរៀបចំទុកជាមុន។ ផ្អែកទៅលើអ្វីដែលលោកបានលើកឡើងនេះ ជនរួមជាតិអាចពិចារណបានថា ១-ថវិការបស់អាស៊ីសេរីបានមកពីសហរដ្ឋអាមេរិ ២-មេដឹកនាំអាស៊ីសេរីគឺមានពីរសញ្ញាត្តិគឺខ្មែរ និងអាមេរិក។ ដំបូងឡើយគេមានការជ្រើសរើសត្រឹមត្រូវដើម្បីទាញយកទឹកចិត្តអ្នកគាំទ្រឱ្យជឿជាក់ថាគេជាវិទ្យុត្រឹមត្រូវប៉ុន្តែក្រោយមកគឺមានការផ្លាស់ប្ដូរទាំងស្រុងដោយមហិចតារបស់គេ ដើម្បីបម្រើបរទេស ទំនាក់ទំនងវិទ្យុអាស៊ីសេរី និងគណបក្សសង្គ្រោះជាតិ និងចលនារបស់ជនជាតិភាគទិចវៀតណាមខាងដើម ដែលមានឈ្មោះថា កុកស ដោយលោកសម រង្សី បានចុះហត្ថលេខាផ្ដល់ខេត្តចំនួន ៤ ដល់ពួកគេ។ ពួកគេព្យាយាមបំផុសរឿងខុសពីការពិតដើម្បីឱ្យប្រជាពលរដ្ឋមានកំហឹង និងខឹងរាជរដ្ឋាភិបាល រួចទាញយកសម្លេងឆ្នោតពីប្រជាពលរដ្ឋជូនគណបក្សសង្គ្រោះជាតិដែលមានបរទេសនៅពីក្រោយ តាមទម្រង់បដិវត្តន៍ពណ៌។ រហូតមកទល់ពេលនេះ វិទ្យុអាស៊ីសេរីនៅតែជាឈ្នាន់របស់បរទេសដើម្បីក្លែងបន្លំការពិត ហើយសូមរំលឹកម្ដងទៀតថាពួកគេបិទការិយាល័យនៅប្រទេសកម្ពុជាព្រោះថាបើសិនជាពួកគេបន្តនៅ ប្រាកដណាស់ពួកគេនឹងប្រឈមមុខចំពោះមុខច្បាប់ដោយសារតែការក្លែងបន្លំរបស់ពួកគេ។ នៅមានបុគ្គលិកមួយចំនួនបានបន្តធ្វើការជាសម្ងាត់រហូតដល់ជាប់គុក តើនរណាជាអ្នកទទួលខុសត្រូវ? ពួកគេនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដោយបន្តកាន់ជើងគណបក្សសង្រ្គោះជាតិ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា។ ការណ៍នេះបានបញ្ជាក់ថាវិទ្យុមួយនេះបានក្លាយជាឧបករណ៍បោកប្រាស់ប្រជាពលរដ្ឋ។ សូមបងប្អូនជនរួមជាតិពិចារណាមើលថាវិទ្យុអាស៊ីសេរីបង្កើតមកដើម្បីអ្វី?
ទទួលស្គាល់ថាដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនទាន់មានចំណេះដឹងទូលំទូលាយទើបធ្វើឱ្យមានការយល់ច្រលំមកលើខ្លួនលោក ក៏ដូចជាថ្នាក់ដឹកនាំជាដើម។ កត្តាខ្វះការស្រាវជ្រាវ និងចំណេះដឹង ទើបធ្វើឱ្យមានបញ្ហានេះកើតឡើង។ លោកសំណូមពរថាធ្វើអ្វី ធ្វើឱ្យត្រូវ និងកុំឱ្យសាងកំហុស ពិសេសជាមួយថ្នាក់ដឹកនាំ។
លោក សូមបួងសួងឱ្យប្រជាពលរដ្ឋកម្ពុជាមានចំណេះដឹង និងចេះស្រាវជ្រាវបន្ថែមទៀតដើមបីគេចចេញពីការបន្លំភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយ និងជនខិលខូចមួយចំនួន។
ប្រភពពី៖ Fresh News
អ្នកបកប្រែ៖ SK