សង្ខេបការបកស្រាយរបស់លោក​ រដ្ឋា​ វិសាល អតីតបុគ្គលិកវិទ្យអាស៊ីសេរីប្រចាំខេត្តរតនគិរី

(ភ្នំពេញ)៖ លោក ​រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានបន្ដទម្លាយរឿងផ្ទៃក្នុងជាច្រើនទៀត របស់វិទ្យុអាស៊ីសេរី ពិសេសបញ្ជាក់អំពីមូលហេតុ ដែលវិទ្យុ​បរទេសមួយនេះ បិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ អតីតបុគ្គលវិទ្យុអាស៊ីសេរីរូបនេះ ក្រៅពីបានរៀបរាប់ពីគំនិតទុច្ចរិតរបស់ថ្នាក់ដឹកនាំវិទ្យុដែលគាំទ្រដោយបរទេសមួយនេះ ក៏បានប្រាប់ពីសមាសភាពរបស់បុគ្គលមួយចំនួនផងដែរ ដែលក្នុងនោះភាគច្រើនជាបងប្អូន សាច់ញាតិ របស់មន្ដ្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ។ លោក រដ្ឋា វិសាល បានសង្កត់ធ្ងន់ថា លោកបណ្ឌិត កែម ឡី និងលោកបណ្ឌិត សុខ ទូច ​ធ្លាប់បាននិយាយនៅចំពោះមុខលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុមួយនេះថា វិទ្យុអាស៊ីសេរីជាវិទ្យុកំពុងតែលំអៀង និងមានលក្ខណៈអុជអាល ញុះញង់។ សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលលោក សុខ រដ្ឋា ហៅ ​រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានទម្លាយរឿងផ្ទៃក្នុងរបស់វិទ្យុដែលទទួលបានជំនួយពីបរទេស។ សូមស្តាប់ការរៀបរាប់ទាំងស្រុងរបស់លោក រដ្ឋា វិសាល៖

មូលហេតុអ្វីបានជាវិទ្យុអាស៊ីសេរីបិទការិយាល័យនៅក្នុងប្រទេសកម្ពុជា?

មូលហេតុចម្បងដែលលោក រដ្ឋា វិសាល បញ្ចេញនូវមូលហេតុទាំងអស់នេះដើម្បីឱ្យជនរួមជាតិបានពិចារណាថាតើស្ថាប័ន និងថ្នាក់ដឹកនាំរបស់វិទ្យុអាសេរីព្យាយាមជម្រុញលទ្ធិប្រជាធិបតេយ្យជាការពិតឬយ៉ាងនា។

សម្ដេចបានបញ្ចេញសាររបស់លោក  ជុន ច័ន្ទបុត្រ ទៅកាន់លោកហ៊ុនម៉ាណែត និងឧត្ដមសេនីយ៍ម៉ៅ សុផាន់ ដើម្បីសូមលោកឱ្យលោកផ្ដល់ជូននូវកងអង្គរក្សដើម្បីការពារលោកដោយសារតែខ្លាចភ្នាក់ងារ CIA ឬបាតដៃទី៣សម្លាប់លោក។

លោក រដ្ឋា វិសាល បានគំនត់សម្គាល់មូលហេតុជាច្រើនដើម្បីទាញសេចក្ដីសន្និដ្ឋានថាតើវិទ្យុនេះបង្កើតឡើងមកដើម្បីអ្វី? ហើយហេតុអ្វីទើបសម្រេចបិទ?

វិទ្យុនេះមិនគោរពសិទ្ធិការងារនោះឡើយ ដោយបានបញ្ឈប់បុគ្គលិកជាច្រើននាក់ដោយមិនផ្ដល់ជូនសំណងតាមច្បាប់ការងារនោះឡើយ។

តាំងពីបើករហូតមកដល់ឆ្នាំ២០១២ វិទ្យុនេះជាវិទ្យុដែលប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែវិទ្យុនេះបានប្រែក្លាយជាវិទ្យថ្មីមួយបើយោងទៅតាមការកត់សម្គាល់ ដោយសារតែការផ្លាស់ប្ដូរប្រធាន​ ពិសេសលោកគឹម សុខ និងពៅ ពន្លកដោយខ្វះខាតនូវវិជ្ជាជីវៈ។ នៅជំនាន់លោក គឹម សុខ បុគ្គលិកបានរស់នៅដោយក្ដីពិបាកបំផុតដោយលោកធ្វើការតាមអារម្មណ៍របស់ខ្លួន ជាក់ស្ដែងបុគ្គលដែលលោកមិនពេញចិត្តទោះខិតខំយ៉ាងណាក៏មិនអាចចេញផ្សាយអត្ថបទរបស់ខ្លួនបានឡើយ។ ងាកមកលោក ពៅ ពន្លក វិញ លោកតែងរកវិធីដើម្បីបណ្ដេញចេញ និងទម្លាក់តំណែងបុគ្គលណាដែលលោកមិនពេញចិត្ត។ ការណ៍នេះជាហេតុធ្វើឱ្យបុគ្គលិកទាំងអស់រស់នៅដោយភ័យខ្លាចដូចជំនាន់ប៉ុលពតអញ្ជឹង។ យុទ្ធនាការណ៍បណ្ដេញចេញរបស់បុគ្គលិករបស់ខ្លួននោះត្រូវបានមេអាស៊ីសេរីថ្មីហៅថា យុទ្ធសាស្រ្តប្ដូរសសៃឈាមថ្មី។ ក្នុងន័យនេះលោកចង់បានន័យថាប្ដូរឈាមថ្មីដោយយកយុវជនថ្មីក្មេងៗដែលមិនមានវិជ្ជាជីវៈច្បាស់លាស់ប៉ុន្តែជាសាច់ញាតិ ឬជាអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ។ ក្មេងៗទាំងអស់នោះត្រូវបានបង្ហាត់បង្ហាញរយៈពេលខ្លីពោល ២ ទៅ ៣ ថ្ងៃជាដើមដែលធ្វើឱ្យព័ត៌មានលក្ខណៈបំផ្លៃ និងបំប៉ោងខុសពីការពិត។ ការសន្ទនាគ្នារបស់ពួកគេ គឺមានការប្រមាថធ្ងន់ធ្ងរ ហើយចាត់ទុករដ្ឋាភិបាលជាគូរសត្រូវតែម្ដង។ ក្នុងកំឡុងឆ្នាំ ២០១៦ លោក  ជុន ច័ន្ទបុត្រ បានមកបង្រៀនផ្ទាល់នៅទីក្រុងភ្នំពេញ លោកបានឱ្យលោករដ្ឋា វិសាល បង្ហាញថាតើចំហររបស់វិទ្យុអាស៊ីសេរីយ៉ាងណា?

លោករដ្ឋា វិសាល បានតបវិញថា វិទ្យុអាស៊ីសេរី លំអៀងផ្កាប់មុខតែម្ដង។ ពេលមួយនៅក្នុងពិធីជុបលាងមួយលោក  ជុន ច័ន្ទបុត្រ បានសួរទៅបណ្ឌិតសុខ ទូច និងលោកកែម ឡី​ អំពីអាស៊ីសេរី លោក កែម ឡី បានឆ្លើយថាអាស៊ីសេរីខណៈពេលនេះមានការលំអៀងខ្លាំងណាស់។

ក្នុងកំឡុងឆ្នាំ ២០០៤ មានព្រឹត្តិការណ៍សំខាន់មួយដោយពួកជនជាតិដើមភាគតិចជរាយវៀតណាមបានរត់ចូលមកខេត្តរតនៈគិរី។ ពួកគេបានលើកឡើងថាពួកគេមកនេះតាមការដឹកនាំរបស់លោក «កុក ស»។ ក្រោយមកទើបលោកវិសាល បានស្រាវជ្រាវឃើញថាលោក កុក ស នោះ គឺជាជនជាតិដើមជរាយវៀតណាមភាគតិចដែលភៀសខ្លួនទៅនៅសហរដ្ឋអាមេរិក។ លោកបានគត់សម្គាល់ថាការរត់ចូលមកនេះដោយសារតែចង់បានទឹកដី និងតាមចលនារបស់មេដឹកនាំ «កុក ស»។

រហូតដល់ឆ្នាំ ២០០៥ មានព្រឹត្តិការណ៍ថ្មីមួយទៀតនោះ គឺជាចលនានយោបាយសម្ងាត់ដែលជាចលនាបំបែករដ្ឋ។ គេបានហៅចលនានោះថា​ ជាចលនាបង្កើតនគរជនជាតិដើមភាគតិច។ តាមការចងចាំរបស់លោក អាជ្ញាធរមូលដ្ឋាន និងប្រជារាស្រ្តនៅទីនោះគឺបានដឹងរឿងនេះ។ តាមលោកបានដឹងនាពេលនោះ អាជ្ញាធរបានរកឃើញថាមានជនជាតិអាមេរិកបានយកជាឃ្លីបវីឌីអូមកផ្សព្វផ្សាយឱ្យជនជាតិដើមភាគតិចនៅរតនៈគិរីបានដឹងដើម្បីចាត់តាំងរចនាសម្ព័ន្ធនយោបាយដើម្បីបង្កើតជារចនាសម្ព័ន្ធស្រមោលតាមការចាត់តាំង និងស្វែងរកអ្នកស្ម័គ្រចិត្ត។ រឿងនេះជារឿងធំ ពិសេសពាក់ព័ន្ធនឹងសន្តិសុខជាតិ និងសហរដ្ឋអាមេរិក លោក វិសាល បានសាកសួរទៅកាន់ Washington ប៉ុន្តែលោក ជុន ច័ន្ទបុត្របានតបមកវិញថាព័ត៌មានមិនត្រូវផ្សព្វផ្សាយនោះឡើយ គឺត្រូវលុបចោល។ លោក វិសាល ក៏មានការងឿងឆ្ងល់ ប៉ុន្តែក្រោយមកទើបលោកដឹងថាវិទ្យុនេះមានការពាក់ព័ន្ធជាមួយនឹងបញ្ហានេះ។

នៅមានភាពប្រក្រតីមួយចំនួនទៀតនៅក្នុងខេត្តរតនៈគិរី ប៉ុន្តែលោកសូមលើកត្រឹមតែមួយករណីទៀតប៉ុណ្ណោះ។ នៅទីនោះមានមូលដ្ឋានទ័ពវៀតណាមនៅលើដីសម្បទាន ៤០០០ ហិកតា។ ជាក់ស្ដែងនៅទីនោះមានក្រុមបី ទៅបួនមកវិនិយោគ ប៉ុន្តែត្រូវបានគេចោទប្រកាន់ថាមានមូលដ្ឋានកងទ័ពវៀតណាម ប៉ុន្តែលោកមិនដែលមានព័ត៌មានថាមានទ័ពវៀតណាមនៅទីនោះនោះឡើយ។ តើហេតុអ្វីបានជា Cambodia Daily ផ្សាយថាមាន? ខណៈពេលដែលប្រជាជន និងអង្គការសង្គមស៊ីវិលនៅទីនោះមិនទាំងដឹងថាមានផង? លោក វិសាល ត្រូវបានមេរបស់ខ្លួនឱ្យធ្វើការលើរឿងនេះ ប៉ុន្តែវាមិនមែនជាការពិត ដូច្នេះហើយទើបលោកសម្រេចចិត្តវីឌីអូមួយក្រោមប្រធានបទថាតើមានមូលដ្ឋានកងទ័ពវៀតណាមនៅទីនោះទេ? បន្ទាប់ពីធ្វើវីឌីអូនេះរួចលោកបានផ្ញើមកភ្នំពេញ ប៉ុន្តែវីឌីអូនោះមិនត្រូវបានផ្សព្វផ្សាយនោះឡើយ។ ប៉ុន្តែត្រូវបានផ្សព្វផ្សាយវិញបន្ទាប់ពីលោកផ្ញើអ៊ីម៉ែលទៅកាន់ក្រុង Washington និងទទួលការយល់ព្រមពីលោក ជុន ច័ន្ទបុត្រ។

បញ្ហាចម្បងមួយទៀតទាក់ទងទៅនឹងការបិទការិយាល័យវិទ្យុអាស៊ីសេរីនៅក្រុងភ្នំពេញ ដោយខាងវិទ្យុបានលើកយកមូលហេតុសិទ្ធិសេរីភាព និងការគាបសង្គត់របស់រដ្ឋាភិបាល ប៉ុន្តែវិទ្យុអាស៊ីសេរីបានប្រកាសជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ អំពីការបិទ ប៉ុន្តែការប្រកាសនោះបានធ្វើក្រោយពីថ្ងៃនោះទេ។ ការបិទនោះ គឺជាការបិទដោយលាក់លាមមិនឱ្យអ្នកណាដឹងនោះឡើយ ហើយពេលនោះហើយដែលគេយកច្បាប់ការងារមកអនុវត្តទៅលើបុគ្គលិកដែលត្រូវបញ្ឈប់ភ្លាមៗ។ លោក វិសាល បានគត់សម្គាល់រឿងមិនប្រក្រតីអំពីបញ្ហានេះ ហើយគិតក្នុងចិត្តប្រគត់ជារឿងខុសច្បាប់ ទើបសម្រេចចិត្តផ្ដល់ព័ត៌មានទៅកាន់រដ្ឋាភិបាលដើម្បីធានាថាមិនមានរឿងខុសច្បាប់ក្នុងប្រទេសកម្ពុជា។

ការណ៍ដែលអនុប្រធានលោក ជុន ច័ន្ទបុត្រ ចូលទៅក្នុងពន្ធធនាគារ?

លោក ច័ន្ទបុត្រ បានជួបជាមួយឯកឧត្ដមហ៊ុន ម៉ាណែត។ លោក ចន្ទបុត្រ បានប្រាប់ថាលោកបាននិយាយជាច្រើនជាមួយឯកឧត្ដម និងបានលើកយកគំនិតជាតិនិយម និងចង់ចូលរួមក្នុងការអភិវឌ្ឍន៍ជាតិ។ ជារួមកិច្ចសន្ទនាមួយនេះអាចនិយាយបានថាអ្នកទាំងពីបានយល់ចិត្តគ្នា។

ជំនួបនេះកើតឡើងមិនចូលក្នុងពន្ធធនាគារ។ តាមការលើកឡើងរបស់លោក គឺលោកចូលតែម្នាក់ឯងប៉ណ្ណោះមុនជួបតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប៉ុន្តែលោកមិនត្រូវអនុញ្ញាតឱ្យចូលនោះឡើយ។ ប៉ុន្តែមានរឿងខុសប្រក្រតីមួយក្នុងវីឌីអូដែលបង្ហោះនៅក្នុងហ្វេសប៊ុកត្រង់ថាលោកច័ន្ទបុត្រពាក់វែនតាខ្មៅ ដែលពីមុនមកលោកមិនដែលតុបតែងខ្លួនបែបនេះឡើយ យើងអាចសម្គាល់បានថាលោកមានបំណងមិនចង់ឱ្យមាននរណាស្គាល់លោក។ ខណៈពេលនោះនៅពេលដែលទៅម្ដងទៀត តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានថាលោក ច័ន្ទបុត្រ ជាលេខារបស់ខ្លួន ត្រង់ចំណុចនេះប្រសិនបើលោក ច័ន្ទបុត្រ មានគោលបំណងទៅយកព័ត៌មានពិតមែន នោះលោកគួរតែប្រកែកប៉ុន្តែលោកមិនបានប្រកែកនោះឡើយ ទើបធ្វើឱ្យផ្ទុះរឿងនេះឡើង។ ក្រោយមកទើបខាងពន្ធធនាគារដាក់ពាក្យបណ្ដឹងទៅតុលាការ និងទទួលបានកោះហៅ។ លោក ច័ន្ទបុត្រ បានខលមកលោក វិសាលឱ្យជួយទាក់ទងទៅលោក ម៉ៅ សុផាន់ ដើម្បីឱ្យអន្តរាគមន៍ពី ឯកឧត្ដមហ៊ុន ម៉ាណែត ដើម្បីធានាថាលោកនឹងមិនត្រូវចាប់ខ្លួននោះឡើយ ប៉ុន្តែលោកបានឱ្យលោក ច័ន្ទបុត្រ ចូលខ្លួនទៅកុំឱ្យគេចវេស។ ក្រោយមកទើបលោក ម៉ៅ សុផាន់ ហៅឱ្យអ្នកទាំងពីរជួបគ្នានៅខាងក្រៅដើម្បីនិយាយងាយយល់គ្នា ហើយថ្ងៃទី ១ គឺជាថ្ងៃកំណត់សម្រាប់ការជួបគ្នាជាលើទី២ រវាងលោក ជុន ច័ន្ទបុត្រ និង ឯកឧត្ដម ហ៊ុន ម៉ាណែត ប៉ុន្តែនៅថ្ងៃទី៣០ មុនជំនួបនោះមួយថ្ងៃ លោកជុន ច័ន្ទបុត្រ បានផ្ញើសារមកលោកវិសាលថា មេវិទ្យុអាស៊ីសេរីបានឱ្យលោកចេញក្រៅប្រទេស មិនឱ្យចូលតុលាការនោះឡើយ។ ប៉ុន្តែការចង់បានធានាពីលោក ហ៊ុន ម៉ាណែតស្ដីពីការធានាគេចផុតពីការចាប់ខ្លួននៅតែបន្តពិភាក្សា ចម្លើយពីឯកឧត្ដមហ៊ុន ម៉ាណែតក៏នៅតែដដែរ គឺតម្រូវឱ្យលោកចូលខ្លួនដោះស្រាយចំពោះមុខច្បាប់។ លោកច័ន្ទបុត្របានលើកឡើងប្រាប់លោកវិសាលថាពេលខ្លួនត្រលប់មកវិញនឹងធ្វើរឿងដដែរដូចដើម ដែលជាឃ្លាដែលលោកមានចម្ងល់ក្នុងចិត្ត ដោយបានសួរបញ្ជាក់ផងដែលថាមានន័យដូចម្ដេច? លោកបានបញ្ជាក់ថាការសរសេរអត្ថបទ និងព័ត៌មានដដែរ។ ការចូលទៅកាន់ពន្ធធនាគារនេះ ពាក់ព័ន្ធទៅនឹងគណបក្សសង្រោះជាតិ ដោយមានការរៀបចំកម្មវិធីពិភាក្សាជាច្រើនដោយត្រូវបានផ្ដល់ថវិកាដោយគណបក្សសង្គ្រោះជាតិ ហើយមានតែលោកច័ន្ទបុត្រប៉ុណ្ណោះដែលដឹងរឿងនេះច្បាស់ជាងគេ។ កម្មវិធីដែលបង្កើតឡើងជាច្រើនពាក់ព័ន្ធទៅនឹងគណបក្សសង្គ្រោះជាតិដើម្បីឃោសនា។ បុគ្គលិកអាស៊ីសេរីមួយចំនួនបានដឹងរឿងនេះ ព្រោះពួកគេបានលើកឡើងថាពួកគេបានបន្លំខ្លួនចូលពន្ធនាគារមួយ ទៅពីរដងរួចទៅហើយតាមរយៈការសម្រួលរបស់តំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ។ ការចូលរបស់លោកច័ន្ទបុត្រនេះជាលើកទី ២ ទៅ ៣ រួចទៅហើយ ដូច្នេះរឿងរបស់លោកនេះ គឺជាចេទនា និងមានការរៀបចំទុកជាមុន។ ផ្អែកទៅលើអ្វីដែលលោកបានលើកឡើងនេះ ជនរួមជាតិអាចពិចារណបានថា ១-ថវិការបស់អាស៊ីសេរីបានមកពីសហរដ្ឋអាមេរិ ២-មេដឹកនាំអាស៊ីសេរីគឺមានពីរសញ្ញាត្តិគឺខ្មែរ និងអាមេរិក។ ដំបូងឡើយគេមានការជ្រើសរើសត្រឹមត្រូវដើម្បីទាញយកទឹកចិត្តអ្នកគាំទ្រឱ្យជឿជាក់ថាគេជាវិទ្យុត្រឹមត្រូវប៉ុន្តែក្រោយមកគឺមានការផ្លាស់ប្ដូរទាំងស្រុងដោយមហិចតារបស់គេ ដើម្បីបម្រើបរទេស ទំនាក់ទំនងវិទ្យុអាស៊ីសេរី និងគណបក្សសង្គ្រោះជាតិ និងចលនារបស់ជនជាតិភាគទិចវៀតណាមខាងដើម ដែលមានឈ្មោះថា កុកស ដោយលោកសម រង្សី បានចុះហត្ថលេខាផ្ដល់ខេត្តចំនួន ៤ ដល់ពួកគេ។ ពួកគេព្យាយាមបំផុសរឿងខុសពីការពិតដើម្បីឱ្យប្រជាពលរដ្ឋមានកំហឹង និងខឹងរាជរដ្ឋាភិបាល រួចទាញយកសម្លេងឆ្នោតពីប្រជាពលរដ្ឋជូនគណបក្សសង្គ្រោះជាតិដែលមានបរទេសនៅពីក្រោយ តាមទម្រង់បដិវត្តន៍ពណ៌។ រហូតមកទល់ពេលនេះ វិទ្យុអាស៊ីសេរីនៅតែជាឈ្នាន់របស់បរទេសដើម្បីក្លែងបន្លំការពិត ហើយសូមរំលឹកម្ដងទៀតថាពួកគេបិទការិយាល័យនៅប្រទេសកម្ពុជាព្រោះថាបើសិនជាពួកគេបន្តនៅ ប្រាកដណាស់ពួកគេនឹងប្រឈមមុខចំពោះមុខច្បាប់ដោយសារតែការក្លែងបន្លំរបស់ពួកគេ។ នៅមានបុគ្គលិកមួយចំនួនបានបន្តធ្វើការជាសម្ងាត់រហូតដល់ជាប់គុក តើនរណាជាអ្នកទទួលខុសត្រូវ? ពួកគេនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដោយបន្តកាន់ជើងគណបក្សសង្រ្គោះជាតិ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា។ ការណ៍នេះបានបញ្ជាក់ថាវិទ្យុមួយនេះបានក្លាយជាឧបករណ៍បោកប្រាស់ប្រជាពលរដ្ឋ។ សូមបងប្អូនជនរួមជាតិពិចារណាមើលថាវិទ្យុអាស៊ីសេរីបង្កើតមកដើម្បីអ្វី?

ទទួលស្គាល់ថាដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនទាន់មានចំណេះដឹងទូលំទូលាយទើបធ្វើឱ្យមានការយល់ច្រលំមកលើខ្លួនលោក ក៏ដូចជាថ្នាក់ដឹកនាំជាដើម។ កត្តាខ្វះការស្រាវជ្រាវ និងចំណេះដឹង ទើបធ្វើឱ្យមានបញ្ហានេះកើតឡើង។ លោកសំណូមពរថាធ្វើអ្វី ធ្វើឱ្យត្រូវ និងកុំឱ្យសាងកំហុស ពិសេសជាមួយថ្នាក់ដឹកនាំ។

លោក សូមបួងសួងឱ្យប្រជាពលរដ្ឋកម្ពុជាមានចំណេះដឹង និងចេះស្រាវជ្រាវបន្ថែមទៀតដើមបីគេចចេញពីការបន្លំភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយ និងជនខិលខូចមួយចំនួន។

ប្រភពពី៖ Fresh News

អ្នកបកប្រែ៖ SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

six − 5 =

This site uses Akismet to reduce spam. Learn how your comment data is processed.