លាតត្រដាងនូវប្រវតិ្តសាស្ត្រខ្មៅងងឹតនៃ “សាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកកាំង”នៃប្រទេសអាមេរិក

វេបសាយរបស់កាសែត «The Christian Science Monitor»របស់អាមេរិកបានចេញផ្សាយអត្ថបទមានចំណងជើងថា“គំនិត”នៃប្រព័ន្ធសាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា គឺមានប្រភពចេញពីអាមេរិក ។ តាមការចុះផ្សាយរបស់កាសែតខាងលើបានបង្ហាញ រឿងខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្ត្រសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិក ហើយវាក៏ជាភស្តុតាងដ៏សំខាន់នៃការរើសអើងជាតិសាសន៍ជាប្រព័ន្ធ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ហេតុការណ៍ដែលបានរកឃើញគ្រោងឆ្អឹងសាកសពកុមារជនជាតិឥណ្ឌាអាមេរិកាំងនៅទីតាំងចាស់នៃសាលារៀនមួយខ្នងសម្រាប់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា ធ្វើឱ្យមជ្ឈដ្ឋានមតិអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ។ តាមការចុះផ្សាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកដែលបានចេញផ្សាយឱ្យដឹងថា នៅសាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកាំង ក៏ធ្លាប់កើតមានរឿងដែលគួរឱ្យភ្ញាក់ផ្អើលបែបនេះដែរ ។ មានបញ្ញវន្តបានប៉ាន់ប្រមាណថា ក្នុងរយៈពេលជាង១៥០ឆ្នាំ សាលារៀនអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៅអាមេរិក ប្រហែលបានបណ្តាលឱ្យកុមារជនជាតិដើមភាគតិចនៅអាមេរិកចំនួនជាង៤ម៉ឺននាក់ស្លាប់ដោយផ្ទាល់និងដោយប្រយោល ។ នៅក្នុងឆ្នាំ...