តើកម្ពុជាត្រូវចុះចាញ់ការបង្កហានិភ័យឬការគំរាមកំហែងពីអាមេរិកឬទេ?

សហរដ្ឋអាមេរិកតាមរយៈមន្ដ្រីជាន់ខ្ពស់ដែលធ្វើទស្សនកិច្ចមកកម្ពុជាថ្មីៗនេះ បានបង្ហាញពីក្ដីព្រួយបារម្ភមួយចំនួនរបស់ខ្លួន។ ក្នុងនោះជាអាទិ៍គឺការព្រួយបារម្ភពីវត្ដមានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដែលមហាអំណាចនេះជឿថា វត្តមាននេះនឹងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងជាការបម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន។ ក្រៅពីនេះក៏មានលើកឡើងពាក់ព័ន្ធនឹងរឿងក្ដីក្ដាំរបស់លោកកឹម សុខា និងប្រព័ន្ធអនុគ្រោះពន្ធទូទៅឬGSPជាដើម។ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើទស្សនកិច្ចផ្លូវការមកកម្ពុជាពីរថ្ងៃ គឺកាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃទី១៣ ខែកក្កដា លោកក៏បានធ្វើសន្និសីទកាសែតដោយលើកឡើងពីកង្វល់មួយចំនួនខាងលើនេះ។ យ៉ាងណាមិញ...