ក្រុមមន្ត្រីប៉ូលីសរដ្ឋ Ohio បានសម្លាប់បុរសស្បែកខ្មៅម្នាក់ ដោយសារតែគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច

តាមការចេញផ្សាយដោយសារព៌តមាន Reuters កាលពីថ្ងៃអាទិត្យ ថ្ងៃទី 3 ខែកក្កដា​ ឆ្នាំ២០២២នេះ បានបង្ហាញថាមន្រ្តីប៉ូលីសចំនួន 8 នាក់នៅក្នុងទីក្រុង Akron រដ្ឋ Ohio បានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារមួយ ដែលបានសម្លាប់បុរសស្បែកខ្មៅម្នាក់មានឈ្មោះថា Jayland Walker ដែលគេបានអះអាងថាគាត់គ្មានអាវុធនៅក្នុងដៃ។ សាកសពរបស់គាត់ត្រូវបានរកឃើញថាមានស្នាមគ្រាប់កាំភ្លើងប្រហែល 60គ្រាប់ ដែលហេតុការណ៍បន្ទាប់ពីគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច និងជិះរត់ចេញពីកន្លែងចរាចរណ៍។ ក្រុមមន្ត្រីប៉ូលីសបានបង្ហាញវីដេអូជាច្រើននៅក្នុងសន្និសីទសារព័ត៌មានអំពីហេតុការណ៍នោះ ដោយបាន...