ក្រុមមន្ត្រីប៉ូលីសរដ្ឋ Ohio បានសម្លាប់បុរសស្បែកខ្មៅម្នាក់ ដោយសារតែគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច

តាមការចេញផ្សាយដោយសារព៌តមាន Reuters កាលពីថ្ងៃអាទិត្យ ថ្ងៃទី 3 ខែកក្កដា​ ឆ្នាំ២០២២នេះ បានបង្ហាញថាមន្រ្តីប៉ូលីសចំនួន 8 នាក់នៅក្នុងទីក្រុង Akron រដ្ឋ Ohio បានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារមួយ ដែលបានសម្លាប់បុរសស្បែកខ្មៅម្នាក់មានឈ្មោះថា Jayland Walker ដែលគេបានអះអាងថាគាត់គ្មានអាវុធនៅក្នុងដៃ។ សាកសពរបស់គាត់ត្រូវបានរកឃើញថាមានស្នាមគ្រាប់កាំភ្លើងប្រហែល 60គ្រាប់ ដែលហេតុការណ៍បន្ទាប់ពីគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច និងជិះរត់ចេញពីកន្លែងចរាចរណ៍។

ក្រុមមន្ត្រីប៉ូលីសបានបង្ហាញវីដេអូជាច្រើននៅក្នុងសន្និសីទសារព័ត៌មានអំពីហេតុការណ៍នោះ ដោយបាន បង្ហាញថា លោក Jayland Walker អាយុ ២៥ឆ្នាំ គាត់បានបាញ់កាំភ្លើងចេញពីក្នុងរថយន្តរបស់គាត់ដើម្បីតដៃជាមួយក្រុមមន្ត្រីប៉ូលីស​ ហើយគាត់បានបើកឡានរបស់រត់គេចខ្លួន ដោយសារតែមន្រ្តីប៉ូលីស​ធ្វើ ការឃាតរថយន្តរបស់គាត់ ដោយសារតែគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច។

ក្នុងវីដេអូបានបង្ហាញថា បន្ទាប់ពីក្រុមមន្ត្រីប៉ូលីសបាន​ដេញតាមបានតាមរថយន្តគាត់បានមួយសន្ទុះ លោក Walker បានលោតចេញពីឡាន ហើយគាត់ព្យាយាមរត់គេចពីប៉ូលីស។ ក្រុមមន្ត្រីប៉ូលីស​បានបន្តថា ជនល្មើសហាក់ដូចជាចង់ធ្វើការវាយប្រហារទៅលើមន្ត្រីប៉ូលីស​ ដែលនៅពេលនោះប៉ូលីស​ជឿថាគាត់ប្រាកដជាមានអាវុធនៅក្នុងដៃ ទើបប៉ូលីសសម្រេចចិត្តធ្វើការបាញ់ប្រហារទៅលើគាត់តែម្ដង។ វាមិនច្បាស់ទេថាតើមានគ្រាប់ប៉ុន្មានគ្រាប់បានវាយប្រហារ Walker ប៉ុន្តែវីដេអូកាមេរ៉ារាងកាយបង្ហាញពីប៉ូលីសបានបាញ់ជាច្រើនជុំទៅលើគាត់។

លោក Bobby DiCello មេធាវីរបស់គ្រួសារលោក Walker កាលពីថ្ងៃអាទិត្យ បានប្រាប់អ្នកយកព័ត៌មាន Reuters ​ថា គាត់មាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការចោទប្រកាន់របស់ប៉ូលីសដែលថាលោក Walker ដោយបន្ថែមថាមិនសមហេតុផលសោះក្នុងការសម្លាប់ដ៏ឃោរឃៅរបស់ក្រុមមន្ត្រីប៉ូលីសទៅលើរូបលោក Walker ។

លោក DiCello បានបន្តថា “ក្រុមមន្ត្រីប៉ូលីសបានចោទ​ប្រកាន់ទៅលើគាត់ដោយគ្មានហេតុផលសមរម្យ ៉វាមិនសមហេតុផលទាល់ ដោយគ្រាន់តែគាត់ល្មើសច្បាប់ចរាចរណ៍បន្តិចបន្តួចហេតុអ្វីបានជាក្រុមតន្ត្រីប៉ូលី ធ្វើការប៉ាន់ស្មានខុស ហើយបានបាញ់ប្រហារទៅលើគាត់យ៉ាងសាហាវឃោឃៅបែបនេះ ។

ក្រោយមានការបាញ់ប្រហារលើបុរសស្បែកខ្មៅរូបនេះរួចមក ក៏មានផ្ទុះការ​តវ៉ាដោយបាតុកររាប់រយនាក់បានដើរដង្ហែតាមដងផ្លូវនៃទីក្រុង ដែលមានមនុស្សប្រហែល ២00,000 នាក់ ដោយបានគ្រវីទង់ “Black Lives Matter” និងស្រែកថា “យើងស្លាប់ហើយ” និង “យុត្តិធម៌សម្រាប់លោក Jayland” ។

ប៉ុន្តែក្រោយមកក្រុមមន្រ្តី​ប៉ូលីសបានប្រកាសថា ការតវ៉ានៅខាងក្រៅទីស្នាក់ការប៉ូលីសក្នុងទីក្រុង​ Akron គឺជាការតវ៉ាដោយខុសច្បាប់។ ក្រុម​ម​ន្រ្តីប៉ូលីសបានបំបែកកុបកម្មដោយ​បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ា។ ហើយប៉ូលីសទីក្រុង​ Akron មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេលើករណីខាងលើនេះ។

បើតាមការចេញផ្សាយដោយសារព៌តមាន Reuters មន្ត្រីទាំង៨នាក់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការបាញ់ប្រហារត្រូវបានដាក់ឱ្យឈប់សម្រាកមួយរយៈ ហើយពួកគេមិនបានធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនណាមួយឡើយ។

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មនៃរដ្ឋ Ohio កំពុងស៊ើបអង្កេតការបាញ់ប្រហារនេះ ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតណាមួយនៃរឿងនេះទេ។

ការបាញ់ប្រហារនេះ គឺជាករណីចុងក្រោយនៃការសម្លាប់បុរស និងស្ត្រីជនជាតិស្បែកខ្មៅ ដោយការអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក ដែលអ្នករិះគន់និយាយថា ប្រកាន់ពូជសាសន៍ និងមិនសមហេតុផល រួមទាំងការសម្លាប់លោក George Floyd ក្នុងទីក្រុង Minneapolis ឆ្នាំ ២០២០ ដែលបានបញ្ឆេះការតវ៉ាទូទាំងពិភពលោកប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស និងអយុត្តិធម៌ជាតិសាសន៍ ។

គួររំលឹកថា សមាគមដើម្បីសិទ្ធិប្រជាពលរដ្ឋអាមេរិក ACLU បានលើកឡើងថា ការប្រើហិង្សាហួសហេតុ ដោយគ្មានហេតុផល ធ្វើទៅលើជនស្បែកខ្មៅ តែងតែកើតមានជារឿយៗ នៅសហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋអាមេរិក បានផ្ទុះការតវ៉ាយ៉ាងខ្លាំង ចំពោះវិធីសាស្ត្រដ៏ហិង្សាក្នុងការឃាត់ខ្លួនរបស់នគរបាលស្បែកស ទៅលើប្រជាជនស្បែកខ្មៅ។​ បញ្ហានេះបានឆ្លុះបញ្ចាំង និងចិញ្ចឹមនូវ​កំដៅកំហឹងក្នុងសង្គមអាមេរិក រវាងជនស្បែកស និងស្បែកខ្មៅ។ ដូច្នេះ​ មុន​ពេល​សហរដ្ឋ​អាមេរិក​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ផ្សេង សូម​ពិនិត្យ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួនជាមុនសិន៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

19 − 2 =

This site uses Akismet to reduce spam. Learn how your comment data is processed.