តួកគីបើកប្រតិបត្តិការយោធាយ៉ាងខ្លាំងក្លាប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសអ៊ីរ៉ាក់

តួកគីបានប្រកាសនៅព្រឹកថ្ងៃចន្ទទី១៨​ ខែមេសា ឆ្នាំ២០២២នេះថា បានចាប់ផ្តើមការវាយលុកយោធាឆ្លងព្រំដែនដ៏ធំមួយក្នុងប្រទេសអ៊ីរ៉ាក់ ដោយផ្តោតលើKurdistan Workers’ Party (PKK) នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Euronews។ លោក Hulusi Akar រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់តួកគីបាននិយាយនៅក្នុងវីដេអូមួយថា ប្រតិបត្តិការនេះប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាដោយមានទាំងការលុកលុយលើដីដោយកងទ័ព commando និងយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងច្រើនដោយប្រើយន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកទៀតផង  ដើម្បីវាយកំទេចពួកសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រតិបត្តិការយោធានេះមានឈ្មោះថា “Operation...