ការគ្រប់គ្រងមន្ទីរពិសោធន៍គឺជាការងារដែលត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត មិនដូច្នេះនឹងបង្កមហន្ដរាយដល់ពិភពលោកទាំងមូល

រថយន្ដមួយគ្រឿងដែលដឹកសត្វស្វាប្រហែលជា១០០ក្បាល បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យសត្វស្វាចំនួនបីក្បាលបានរត់ចេញទីទ្រុងសណ្ដោងរបស់រថយន្ដ។ ហេតុការណ៍នេះបានកើតឡើងនៅសហរដ្ឋអាមេរិក គឺនៅលើផ្លូវហាយវ៉េមួយស្ថិតក្នុងរដ្ឋPennsylvania។ បើតាមអាជ្ញាធរបានឱ្យដឹងថា ក្រោយកើតហេតុសត្វស្វាដែលរត់គេចចេញពីក្នុងទ្រុងសណ្ដោងនៅខាងក្រោយរថយន្ដនោះ ត្រូវបានរកឃើញវិញនៅយប់ថ្ងៃសៅរ៍ ទី២២ ខែមករា ពោលគឺមួយថ្ងៃបន្ទាប់ពីជួបគ្រោះថ្នាក់កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ក្រោយមានករណីនេះកើតឡើង អាជ្ញាធរបានណែនាំឱ្យមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC) រួមទាំងនាយកដ្ឋានសុខភាព ត្រូវការពារសុវត្ថិភាពក្នុងតំបន់កើតហេតុ។ សត្វស្វាទាំងនោះដែរត្រូវបានCDCបញ្ជាឱ្យដឹកទៅដាក់នៅមន្ទីរពិសោធន៍ដាច់ឆ្ងាយពីគេមួយ ក្រោយដឹកពីដែនកោះម៉ូរីសមកដល់អាកាសយានដ្ឋានKennedyក្នុងទីក្រុងញូវយ៉កកាលពីព្រឹកថ្ងៃទី២១មករា ប៉ុន្ដែចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។ ចំពោះទីតាំងមន្ទីរពិសោធន៍ និងថាតើយកសត្វស្វាទាំងនោះទៅពិសោធដើម្បីអ្វី ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ទេ។ នៅពេលសួរថាតើសត្វស្វាដែលបានរួចទៅមុនពេលរកឃើញវិញ...