គួរប្រុងប្រយ័ត្ន កាន់តែកៀកហើយ ថៃប្រកាសរកឃើញអ្នកឆ្លងជំងឺអុតស្វាមួយករណី

ពិតជាគួរឱ្យបារម្ភ ប្រទេសថៃកំពុងតែប្រកាសរកឃើញមានអ្នកឆ្លងនូវជំងឺអុតស្វាជាលើកដំបូងមួយករណីដែលទើបតែធ្វើដំណើរមកពីប្រទេសក្រៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook ។ ករណីឆ្លងជំងឺអុតស្វាមានមួយករណី ដែលត្រូវបានគេរកឃើញ ហើយជនបរទេសនោះធ្លាប់មានប្រវត្តិធ្វើដំណើរពីប្រទេសអឺរ៉ុបឆ្លងកាត់មកកាន់អាកាសយានដ្ឋានថៃរយៈពេលពីរម៉ោងដើម្បីធ្វើដំណើរបន្តទៅកាន់ប្រទេសអូស្ត្រាលី។ ឥឡូវនេះកំពុងមានមនុស្ស ១២ នាក់ដែលជាប់ពាក់ព័ន្ធ និងមានហានិភ័យខ្ពស់ រួមមានអ្នកដំណើរ និងនាវិកនៅក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ បច្ចុប្បន្នក្រុមមនុស្សទាំងអស់នេះកំពុងតាមដានអំពីរោគសញ្ញា។ រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺនេះ នៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា ប្រជាជនដែលរស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជា...