គួរប្រុងប្រយ័ត្ន កាន់តែកៀកហើយ ថៃប្រកាសរកឃើញអ្នកឆ្លងជំងឺអុតស្វាមួយករណី

ពិតជាគួរឱ្យបារម្ភ ប្រទេសថៃកំពុងតែប្រកាសរកឃើញមានអ្នកឆ្លងនូវជំងឺអុតស្វាជាលើកដំបូងមួយករណីដែលទើបតែធ្វើដំណើរមកពីប្រទេសក្រៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook ។

ករណីឆ្លងជំងឺអុតស្វាមានមួយករណី ដែលត្រូវបានគេរកឃើញ ហើយជនបរទេសនោះធ្លាប់មានប្រវត្តិធ្វើដំណើរពីប្រទេសអឺរ៉ុបឆ្លងកាត់មកកាន់អាកាសយានដ្ឋានថៃរយៈពេលពីរម៉ោងដើម្បីធ្វើដំណើរបន្តទៅកាន់ប្រទេសអូស្ត្រាលី។ ឥឡូវនេះកំពុងមានមនុស្ស ១២ នាក់ដែលជាប់ពាក់ព័ន្ធ និងមានហានិភ័យខ្ពស់ រួមមានអ្នកដំណើរ និងនាវិកនៅក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ បច្ចុប្បន្នក្រុមមនុស្សទាំងអស់នេះកំពុងតាមដានអំពីរោគសញ្ញា។


រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺនេះ នៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា ប្រជាជនដែលរស់នៅក្នុង
ព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជា និច្ច ដោយ បុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន
ដែលក្រសួងសុខាភិ បាលតែងតែបានណែនាំ គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណ៏សង្ស័យណាមួយដែល កើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។ ក្រសួងសុខាភិបាលបាននិងកំពុងគិតគូរទៅលើ ការត្រៀមបម្រុងលើការការពារជំងឺអុតស្វា ឬ Monkeypox ដែលជាយុទ្ធសាស្ត្រសំខាន់ដូចដែលក្រសួង បានត្រៀមបម្រុងប្រយុទ្ធ នឹងជំងឺកូវីដ ១៩ ដែរហើយក្នុងនោះអ្វីដែលជាចំណុចសំខាន់គឺការចាក់វ៉ាក់សាំង ។

មកដល់ត្រង់ចំណុចនេះអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានបញ្ចាក់ថា ជំងឺអុតស្វា (Monkeypox) ដែលជាជំងឺមិនសូវធ្ងន់ធ្ងរជាងជំងឺអុតស្វាយជាអំបូរបស់​វានោះទេ គឺជាជំងឺឆ្លងតាមតំបន់នៅក្នុងប្រទេសចំនួន ១១ ដែលមានដើមកំណើត​នៅអាហ្វ្រិកខាងលិច និងកណ្តាល។ មេរោគនេះត្រូវបានរកឃើញនៅឆ្នាំ១៩៥៨ នៅក្នុងសត្វស្វាដែលរក្សាទុកសម្រាប់ការស្រាវជ្រាវ។ ករណីឆ្លងដំបូងនៃជម្ងឺអុតស្វាត្រូវបានគេកត់ត្រានៅឆ្នាំ១៩៧០។


ជំងឺអុតស្វា (Monkeypox) គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វទៅមនុស្ស) ដោយសារតែប្រជាជននៅតំបន់នោះបរិភោភសាកសពសត្វស្វាដែលបានស្លាប់ដែលមានមេរោគនៅក្នុងខ្លួនពួកវា ហើយការចម្លងនៃជំងឺនេះ ក៏បានរាលដាលទៅកាន់តំបន់ផ្សេងៗទៀត។

បច្ចុប្បន្នមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជំងឺអ៊ុតស្វានេះដោយសារតែ សភាពនៃការរីករាលដាល នៃជំងឺនេះ កំពុងតែផ្ទុះឡើងទៅលើប្រទេសដែលមិនធ្លាប់មានប្រវត្តិកើតមានជំងឺនេះពីមុនទាល់តែសោះ ហើយនេះគឺជាក្កីបារម្ភដ៏ធំមួយ។ អង្គការសុខភាពពិភពលោកបានដាស់តឿនថា ករណីឆ្លងជំងឺអុតស្វាបានកើនឡើងជាង៣០០ករណីដែលត្រូវបានរកឃើញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅតាមបណ្តាលប្រទេសចំនួន២០ ក្នុងនោះក៏បានបណ្ដាលឱ្យមនុស្ស 9 នាក់ស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺអ៊ុតស្វាយនេះនៅក្នុងប្រទេសនីហ្សេរីយ៉ា។

អង្គការសុខភាពពិភពលោក ក៏បានប្រកាសផងដែរថា ឲ្យបណ្ដាប្រទេសនៅទូទាំងពិភពលោកមានការប្រុងប្រយ័ត្ន ចំពោះជំងឺអ៊ុតស្វា ឬ Monkeypox ​នេះដែលកំពុងតែយាយីសុវត្ថិភាពសុខភាពប្រជាជននៅទូទាំងពិភពលោក បន្ទាប់ពីជំងឺ covid-19។

បើនិយាយពីជំងឺអុតស្វា ឬ Monkeypo​ នេះមានស្ថានភាពវិវត្តន៍យ៉ាងលឿន ហើយករណីជាច្រើនទៀតទំនងជាត្រូវបានរាយការណ៍ថាមានការកើនឡើងយ៉ាងខ្លាំងក្លា។ ចំពោះរោគសញ្ញានៃជំងឺអុតស្វា(Monkeypox) មានដូចជា ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក កន្ទួលមានទំនោរប្រមូលផ្តុំនៅលើមុខ បាតដៃ និងបាតជើង មាត់ ប្រដាប់ភេទ ដំបៅខាងក្រៅ ឬដំបៅក្នុងមា​ត់ និងភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ។ រោគសញ្ញា និងកន្ទួលលើស្បែក ជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍។


ហានិភ័យខ្ពស់នៃ​ការចម្លងជំងឺអុតស្វា (Monkeypox) គឺតាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬមានភាពប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញា សមាជិកគ្រួសារ រួមទាំងទំនាក់ទំនងផ្លូវភេទ ក៏ដូចជាសម្ភារៈប្រើប្រាស់មាន សម្លៀកបំពាក់ ពូក កន្សែង ឬ សម្ភារៈបរិភោគអាហារ/ចានក្បាន ដែលមានជាប់វីរុសបណ្តាល មកពីអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ឡូកឡំជាមួយគ្នា ហើយជំងឺនេះក៏អាចឆ្លងតាមរយៈទឹកមាត់ផងដែរ។ លើសពីនេះទៅទៀតវីរុសនេះ ក៏អាចឆ្លងពីអ្នកមានផ្ទៃពោះទៅទារកតាមរយៈទងសុក ឬពីឪពុកម្តាយដែលមានវីរុសឆ្លងទៅដល់កូន អំឡុងពេលឬក្រោយពេលឆ្លងទន្លេ តាមរយៈការប៉ះនឹងស្បែក។ ខណៈដែលអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយចំនួនបានលើកឡើងថាការប៉ះពាល់ផ្ទាល់ ត្រូវបានគេកំណត់ថា ជារបៀបចម្លងផ្ទាល់ ក៏គេនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយនៅពេលនេះ ថាតើជំងឺនេះអាចត្រូវបានចម្លងជាពិសេសតាមរយៈផ្លូវភេទឬទេ? ដូច្នេះការសិក្សា គឺត្រូវធ្វើជាចាំបាច់ដើម្បីពន្យល់ឱ្យកាន់តែច្បាស់ពីហានិភ័យនេះ។

គួរបញ្ចាក់ថា ការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា (Monkeypox)​ នៅក្នុងតំបន់អឺរ៉ុបនិងប្រទេសដែលមិនធ្លាប់មានប្រវត្តិកើតមានជំងឺពីមុនមក ហើយថ្មីនេះក៏មានមួយករណីនៅក្នុងប្រទេសថៃទៀតគឺកាន់តែកៀកជិតហ្នឹងប្រទេសកម្ពុជាយើង។ ខណៈលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់អ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ត្រូវចេះការពារខ្លួន និងជៀសវាងការប៉ះពាល់ ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់) ដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Monkeypox) នេះ (ដូចជា ពពួកសត្វកកេរ សត្វប្រភេទដូចកង់ហ្គូរ៉ូ និងថនិកសត្វ) ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ។​

គួររំលឹកថាជំងឺអុតស្វា ឬ(Monkeypox)នេះ បានផ្ទុះឡើងនៅចក្រភពអង់គ្លេស កាលពីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ (ដោយចាប់ផ្ដើមនៅលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា ដែលមានកន្លែងជំងឺនេះបានកើត ហើយរោគសញ្ញាជំងឺអុតស្វានេះ​បានចេញលើបុគ្គលនោះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
ដោយឡែកឥឡូវនេះរុស្ស៊ីបានអះអាងថាមានមន្ទីរពិសោធន៍ជីវសាស្ត្រដែលប្រតិបត្តិការដោយសហរដ្ឋអាមេរិកយ៉ាងហោចណាស់ចំនួន ៤ នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជាកន្លែងត្រូវមេរោគស្វារីករាលដាល។ យោងតាមរបាយការណ៍របស់ Sputnik លោក Igor Kirillov ដែលជាប្រធានកងកំលាំងការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី បានចេញសេចក្តីសង្ខេបថ្មីមួយកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកមានបន្ទប់ពិសោធន៍ជីវសាស្រ្តចំនួន ៤ នៅក្នុងប្រទេសនីហ្សេរីយ៉ា។
លោកបាននិយាយថា សកម្មភាពនៃមន្ទីរពិសោធន៍របស់សហរដ្ឋអាមេរិកនេះបានរំលោភលើសេចក្តីសម្រេចរបស់អង្គការសុខភាពពិភពលោកឆ្នាំ ១៩៩៦ ដែលហាមឃាត់ការរក្សាទុកភ្នាក់ងារបង្កជំងឺនៃជំងឺអុតស្វាយនៅក្នុងមន្ទីរពិសោធន៍ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកតែមួយគឺ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺនៅទីក្រុងអាត្លង់តា។ លោក Kirillov ក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងសុវត្ថិភាពនៃមេរោគជំងឺអុតស្វាយនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Republic World របស់រុស្ស៊ី។ មកទល់ពេល​បច្ចុប្បន្ននេះអង្គការ WHO កំពុងចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។​


ដោយឡែកឥឡូវនេះរុស្ស៊ីបានអះអាងថាមានមន្ទីរពិសោធន៍ជីវសាស្ត្រដែលប្រតិបត្តិការដោយសហរដ្ឋអាមេរិកយ៉ាងហោចណាស់ចំនួន ៤ នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជាកន្លែងត្រូវមេរោគស្វារីករាលដាល។ យោងតាមរបាយការណ៍របស់ Sputnik លោក Igor Kirillov ដែលជាប្រធានកងកំលាំងការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី បានចេញសេចក្តីសង្ខេបថ្មីមួយកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកមានបន្ទប់ពិសោធន៍ជីវសាស្រ្តចំនួន ៤ នៅក្នុងប្រទេសនីហ្សេរីយ៉ា។
លោកបាននិយាយថា សកម្មភាពនៃមន្ទីរពិសោធន៍របស់សហរដ្ឋអាមេរិកនេះបានរំលោភលើសេចក្តីសម្រេចរបស់អង្គការសុខភាពពិភពលោកឆ្នាំ ១៩៩៦ ដែលហាមឃាត់ការរក្សាទុកភ្នាក់ងារបង្កជំងឺនៃជំងឺអុតស្វាយនៅក្នុងមន្ទីរពិសោធន៍ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកតែមួយគឺ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺនៅទីក្រុងអាត្លង់តា។ លោក Kirillov ក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងសុវត្ថិភាពនៃមេរោគជំងឺអុតស្វាយនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Republic World របស់រុស្ស៊ី។ មកទល់ពេលបច្ចុប្បន្ននេះអង្គការ WHO កំពុងចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

 

Bun

Leave a Reply

Your email address will not be published. Required fields are marked *

13 + 17 =

This site uses Akismet to reduce spam. Learn how your comment data is processed.