បាតុកម្មនៅតាមទីក្រុងមួយចំនួននៃតំបន់អឺរ៉ុប
បាតុករក៏បានស្រែកឲ្យចាកចេញពី NATO គិតប្រទេសខ្លួនជាមុនវិញ

កាលពីចុងសប្តាហ៍កន្លងទៅ ប្រជាជននៅតាមទីក្រុងធំៗ នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន បាននាំគ្នាធ្វើសកម្មភាពតវ៉ាជាថ្មី ចំពោះមុខស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើង នៃវិបត្តិថាមពលនិងអតិផរណា នៅក្នុងតំបន់អឺរ៉ុប ដ្បិតប្រជាជនអឺរ៉ុបជាច្រើនខឹងសម្បារចំពោះរដ្ឋាភិបាលរបស់ពួកគេ ដែលទៅពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន និងដើរតាមសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ដែលជះប៉ះពាល់អវិជ្ជមានត្រឡប់មកលើខ្លួនឯងវិញ។ ប្រជាជនអឺរ៉ុបបានចេញធ្វើបាតុកម្ម នៅតាមដងផ្លូវក្នុងទីក្រុងធំៗដូចជានៅប៉ារីស បែរឡាំង និងប្រាក ជាដើម ដោយអ្នកតវ៉ាខ្លះបានស្រែកទាមទារចង់ឱ្យប្រទេសពួកគេ ចាកចេញពីអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ហើយគិតគូរអំពីប្រទេសខ្លួនជាមុន។ ក្រុមបាតុករបានថ្កោលទោស...