ឥទ្ធិពលនៃរឿង Squid Game ចំពោះសង្គមមនុស្ស

អ្នកទាំងអស់គ្នាពិតជាបានទស្សនាខ្សែភាពយន្ត “Squid Game”។ ភាពយន្តនេះបានជាប់ចំណាត់ថ្នាក់លេខ1នៅលើ Netflix រឿងដ៏ពេញនិយមបំផុតមួយនេះមានអ្នកទស្សនាជុំវិញពិភពលោកក្នុងគណនីរបស់ Netflix រហូតដល់ទៅរាប់រយលានដង។ នេះនៅមិនទាន់គិតពីចំនួនអ្នកលួចរឿងនេះយកទៅទស្សនាផងទេ។ ខ្សែភាពយន្តរបស់កូរ៉េខាងត្បូងនេះត្រូវបានដាក់បញ្ចាំងទូទាំង ពិភពលោកកាលពីថ្ងៃទី17 ខែកញ្ញា ឆ្នាំ2021។ ត្រឹមតែ4ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញបញ្ចាំង រឿង “Squid Game” មានអ្នកចូលទស្សនាយ៉ាងច្រើនលើសលុបនិងបានបំបែកកំណត់ត្រារបស់ Netflix ដែលមិនធ្លាប់មានពីមុនមក។ សារព័ត៌មាន Bloomberg បានធ្វើការរាយការណ៍ដោយផ្អែកទៅលើរបាយការណ៍បែកធ្លាយមួយថាក្រុមហ៊ុន...