ហេតុអ្វីលោកស៊ីនហ្សូ អាបេទទួលបានការគោរពស្រឡាញ់ខ្លាំងទាំងក្នុងប្រទេសនិងលើឆាកអន្ដរជាតិ?

មរណភាពរបស់លោកស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ដ្រីជប៉ុនកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ភ្ញាក់ផ្អើលត្រង់ថា លោកស្លាប់ដោយសារករណីឃាតកម្មបាញ់សម្លាប់។ ជនសង្ស័យឈ្មោះTetsuya Yamagami អាយុ៤១ឆ្នាំ ត្រូវចាប់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើតហេតុ គឺនៅក្នុងទីក្រុងNara ជាទីលោកអាបេកំពុងថ្លែងសារទៅកាន់ប្រជាជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មុនពេលរងការបាញ់ប្រហារ។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសួរចម្លើយ ហើយបើតាមការបញ្ជាក់ពីប៉ូលិស ជនសង្ស័យឆ្លើយយ៉ាងខ្លីថា រូបលោកមិនពេញចិត្ដនឹងលោកស៊ីនហ្សូ អាបេ ទើបមានបំណងចង់សម្លាប់លោកអាបេ។ យ៉ាងណាមួយថ្ងៃបន្ទាប់គឺនៅថ្ងៃទី០៩ ខែកក្កដា...