សូមថ្កោលទោសចំពោះការប្រើប្រាស់ទង់ជាតិខ្មែរដែលមានភាពមិនត្រឹមត្រូវ

នាពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយមានការប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងទម្រង់មិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។ គេហទំព័រលក់ទំនិញអនឡាញរបស់សហរដ្ឋអាមេរិកមួយពោលគឺ Zazzle ដែលអនុញ្ញាត្តិឱ្យអតិថិជនរបស់គេក៏ដូចជាអ្នកច្នៃម៉ូតផ្សេងៗទៀតអាចរចនាម៉ូតសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗទៀតបាននៅលើគេហទំព័ររបស់គេផ្ទាល់។ ស្របពេលជាមួយគ្នានោះ រឿងរ៉ាវដែលមិនអាចទទួលបានមួយបានកើតឡើង គឺការប្រើប្រាស់ទង់ជាតិរបស់កម្ពុជាទៅរចនាលើរបស់ប្រើប្រាស់មួយចំនួនដូចជាស្បែកជើង កម្រាលឡាន ស្រោមជើង និងក្រណាត់ជូតជើង។ល។ ការណ៍នេះបានធ្វើឱ្យប្រជាជនកម្ពុជាមួយចំនួនធំបង្ហាញភាពមិនមានភាពសប្បាយចិត្ត និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះបញ្ហាដែលបានកើតឡើងខាងលើនេះ។ របស់មួយចំនួនដែលបានដាក់លក់នៅលើគេហទំព័រ Zazzle ឆ្លើយតបទៅបញ្ហាខាងលើនេះដែរ យើងអាចពិភាក្សាគ្នាបានច្រើនរបៀប ហើយយើងនឹងមើលលំអិតទៅតាមច្រកចំនួនពីរនៅក្នុងអត្ថបទនេះ។ ទី១ ប្រសិនបើយើងមើលទៅតាមបែបទំនើបកម្ម ការធ្វើដូច្នេះមិនមែនជាបញ្ហាចោទអ្វីនោះឡើយ ផ្ទុយទៅវិញវាបានចូលរួមចំណែកយ៉ាងសកម្មដល់ការផ្សព្វផ្សាយប្រទេសកម្ពុជានៅលើឆាកអន្តរជាតិទៀតផង ស្របពេលដែលប្រទេសមួយចំនួនបានចាយលុយរាប់រយលានដុល្លាក្នុងមួយឆ្នាំដើម្បីតែផ្សព្វផ្សាយឱ្យឆាកអន្តរជាតិស្គាល់ពីប្រទេសរបស់ពួកគេ។...