របាយការណ៍មួយ បានអះអាងថា បុគ្គលិករបស់ USAID ដែលត្រូវបានបណ្ដេញចេញ កំពុងរៀបចំផែនការផ្ដួលរំលំ លោក Trump ដោយប្រើយុទ្ធសាស្ត្រ បដិវត្តន៍ពណ៌

យោងតាមគេហទំព័រ The Blaze បានចេញផ្សាយថា បន្ទាប់ពីនាយកដ្ឋានប្រសិទ្ធភាព រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានរកឃើញកាកសំណល់ ការក្លែងបន្លំ និងអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ដែលពាក់ព័ន្ធទៅនឹងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រដ្ឋបាលលោក Trump បានបណ្តេញបុគ្គលិករបស់ USAID ប្រមាណជិត ១០ ០០០នាក់ ដែលជាយុទ្ធនាការរុះរើ និងកែសម្រួលទីភ្នាក់ងារមួយនេះ និងផ្ទេរភារកិច្ចរបស់ USAID ទៅកាន់ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក ។

លោក Glenn Beck បានលើកឡើងថា «ខ្ញុំសូមរំលឹកអ្នកថា USAID គឺក្រុមជួរមុខរបស់ CIA ដែលជាក្រុម មនុស្ស ដែល បាន ចាប់ ផ្តើមធ្វើ បដិវត្តន៍ ពណ៌ ទូទាំង ពិភពលោក ដែល ជា របៀប របបផ្តួល រំលំ ប្រជាជាតិ មួយ»។
បច្ចុប្បន្ននេះ ការណ៍នេះត្រូវបានលើកឡើង ដោយអះអាងថា អតីតបុគ្គលិករបស់ CIA មួយចំនួនប្រហែលជាគ្រោងនឹងប្រើប្រាស់ យុទ្ធសាស្ត្របដិវត្តន៍ពណ៌ របស់ពួកគេ ដើម្បីផ្ដួលរំលំអំណាចរបស់លោកប្រធានាធិបតីTrump និងការផ្លាស់ប្តូររបបផែនការ ។

លោក Stu Burguiere ដែលជាចូលរួមកម្មវិធីជាមួយលោក Glenn បានលើកឡើងថា «អ្នកជំនាញការ កសាងលទ្ធិប្រជាធិបតេយ្យមួយចំនួន ដែលប្រធានាធិបតី Trump បណ្តេញចេញពី USAID និង ក្រសួងការបរទេសនៅឆ្នាំនេះ បាននិងកំពុងអនុវត្តឡើងវិញនូវជំនាញ និងចំណេះដឹង ដែលពួកគេបានសិក្សា និង អនុវត្តអស់រយៈពេលជាច្រើន ទសវត្សរ៍កន្លងមក ដើម្បីបំផ្លាញអំណាចរបស់លោក Trump” ។
សារមួយត្រូវបានបញ្ចេញ ពីមន្ត្រីសហព័ន្ធរបស់សហរដ្ឋអាមេរិក ដោយអនាមិកថា «យកវាពីពួកយើងដែលធ្វើការនៅប្រទេសផ្តាច់ការ។ យើងបានក្លាយជាក្រុមមនុស្សតែមួយ ។ ពួកគេបានកាត់ផ្ដាច់ជំនួយយ៉ាងឆាប់រហ័ស ដែលជាក្រុមផ្ដួចផ្ដើបង្កើតបដិវត្តន៍ពណ៌។ ប៉ុន្តែពួកគេបានធ្វើរឿង ដ៏ល្ងង់ខ្លៅណាស់ ។ ពួកគេបានដោះលែងក្រុមមនុស្ស ដែលបានហ្វឹកហាត់យ៉ាងស្ទាត់ ជំនាញចេញមកពិភពខាងក្រៅ ជាមួយប្រជាជនទូទៅ។ ប្រសិនបើអ្នកអនុញ្ញាតឱ្យពួកគេធ្វើ នៅក្នុងការិយាល័យ វាអាចមានសុវត្ថិភាពជាងក្នុងការរក្សារបបរបស់អ្នក”។
លោក Glenn បានបកប្រែឃ្លាខាងលើថា «អ្វីដែលពួកគេកំពុងនិយាយនៅទីនេះ គឺពួកគេកំពុងរៀបចំផែនការផ្លាស់ប្តូរ របបនៅក្នុងប្រទេសរបស់យើង»។
ហើយនេះមិនមែនគ្រាន់តែជាគំនិតទូលំទូលាយទេ ។ អ្នកឈ្លានពានទាំងនេះមានផែនការស្មុគស្មាញ ដែលមានចលនារួចហើយ។
អតីតបុគ្គលិករបស់ USAID «កំពុងរៀបចំសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រមួយហៅថាមិនសហប្រតិបត្តិការ ។ ពួកគេកំពុងកសាងបណ្តាញ បុគ្គលិករដ្ឋាភិបាល ដែលមានឆន្ទៈក្នុងការចូលរួម ក្នុងការបះបោរតិចតួចនៅក្នុងការិយាល័យការងាររបស់ពួកគេ។ ពួកគេកំពុងដាំគ្រាប់ពូជ នៃអ្វីដែលពួកគេសង្ឃឹមថា អាចក្លាយជាកូដកម្មទូទៅនៅទូទាំងប្រទេស»។ ហើយពួកគេកំពុងធ្វើការមួយចំនួនផ្សេងទៀត នៅក្នុងបណ្តាញក្រៅផ្លូវការ ដែលពួតដៃគ្នាជាមួយនឹងគូប្រជែងរបស់លោក Trump ដែលបាននិងកំពុងចែករំលែកខិត្តប័ណ្ណ CIA ចាស់ជាមួយសម្ព័ន្ធមិត្ត ដែលកំពុងធ្វើការនៅក្នុងជួររបស់រដ្ឋាភិបាល ។ ការណ៍នេះត្រូវបានគេហៅថាកា រ «បំផ្លិចបំផ្លាញសាមញ្ញ – Simple Sabotage» ។
លោក Glenn និយាយចំអកថា «គណបក្សប្រជាធិបតេយ្យ ដែលជឿជាក់ខ្លាំងថា USAID នឹងអត់អាហារ ស្លាប់ ដោយសារតែ [Trump] កាត់ផ្ដាច់ជំនួយ ហើយឥឡូវនេះ កម្មករជំនួយទាំងនោះ គឺត្រូវបានរាយការណ៍អំពីផែនការបដិវត្តន៍”។

ទោះបីជាយ៉ាងណាលោកមិនភ្ញាក់ផ្អើលទេ។ ឆ្វេងនិយម បាន ដាក់ ឈ្មោះ ខ្លួន ឯង ថា ជា គណបក្ស នៃ ការ បះបោរ ដោយ ហិង្សា។ លោក Glenn ពិនិត្យឡើងវិញនូវព័ត៌មានថ្មីៗចំនួនបីដែលបញ្ជាក់អំពីរឿងនេះ។

ប្រភព៖ dap-news

ប្រែសម្រួលដោយ៖ SK,is freelancer of  IPN,CEN,and the other truth

Bun

Leave a Reply

Your email address will not be published. Required fields are marked *

5 × three =

This site uses Akismet to reduce spam. Learn how your comment data is processed.