មតិយោបល់អំពីអាមេរិកទាមទារទស្សនាមូលដ្ឋានទ័ពជើងទឹករាម

  តើអ្នកគិតយ៉ាងណាចំពោះសំណូមពរម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិកដែលទាមទាទស្សនាមូលដ្ឋានទ័ពជើងទឹករាម? ពលរដ្ឋ បេះដូង ខ្វះកំដៅបូរីស្ពានជ្រៃ៖គាំទ្រការអភិវឌ្ឍកងទ័ពជើងទឹកកុំអោយចាញ់កងទ័ពប្រទេសក្នុងតំបន់ Na Toch៖ខ្ញុំនៅតែមិនយល់ហេតុអ្វីអាមេរិកចង់ចេះដឹងរឿងផ្ទៃក្នុងកម្ពុជាម្ល៉េះ ?សួរថាតើលើលោកនេះមានប្រទេសណាដែរអនុញ្ញាតឱ្យគេចូលមកមើលបន្ទាយទ័ពរបស់ខ្លួន តែនេះកម្ពុជាឲ្យមើល ហើយសុទ្ធតែចូលមើលដល់បន្ទប់ទៀត… រ៉ូស ដាណា៖មកដល់ផ្ទះគេហើយចង់បើកឆ្នាំងបាយគេទៀត អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ៖មានប្រសាសន៍គាំទ្រនឹងសេចក្តីថ្លែងការណ៍របស់កម្ពុជា ជុំវិញការការពារអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែលោកថា បើស្ថានទូតអាមេរិកមិនចង់ឱ្យមានមន្ទិលសង្ស័យជុំវិញការសម្ងាត់ឬពីសន្តិសុខជាតិនៅកម្ពុជានោះ អាមេរិកគួរតែដាក់សំណើពីចំណុចចូលមើលកងទ័ពជើងទឹករាមឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យប៉ះពាល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។លោកផ្តល់ជាអនុសាសន៍ថា៖ «លើកក្រោយ ភាគីអាមេរិក...