Day: June 29, 2021
តើកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអ៊ីរ៉ាក់ទីពីរដែរឬទេជុំវិញបញ្ហាមូលដ្ឋានសមុទ្ររាម?
បញ្ហាចម្រូងចម្រាសជុំវិញការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកមកលើកម្ពុជាថាកំពុងធ្វើវឌ្ឍនភាពតំបន់មូលដ្ឋានសមុទ្ររាមដើម្បីអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធចិនប្រើប្រាស់ជាមូលដ្ឋានយោធាបាននឹងកំពុងក្លាយជាបញ្ហារសើបខ្លាំងក្រោយទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman។ ការបញ្ចេញឥរិយាបថព្រួយបារម្ភលើបញ្ហានេះរបស់សហរដ្ឋអាមេរិកត្រូវបានបដិសេដទាំងស្រុងពីភាគីរដ្ឋាភិបាលកម្ពុជាថាកម្ពុជាមិនអនុញ្ញាតឱ្យវត្តមានយោធាបរទេសណាមួយឈរជើងប្រចាំនៅលើទឹកដីរបស់ខ្លួនឡើយ ដោយអនុលោមតាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។ លើសពីនេះទៀតភាគីកម្ពុជាក៏បានបញ្ជាក់បន្ថែមទៀតដែរថានឹងគ្មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញណាមួយកើតឡើងដើម្បីអនុញ្ញាតឱ្យយោធាបរទេសមានវត្តមាននៅកម្ពុជាឡើយ។ ទោះជាយ៉ាងណា មន្ទិលសង្ស័យឈានដល់ការចោទប្រកាន់មកលើកម្ពុជាពីសំណាក់ភាគីសហរដ្ឋអាមេរិកបានលេចចេញជារូបរាងឡើងកាន់តែច្បាស់បន្តិចម្ដងៗ ចាប់តាំងពីឆ្នាំ២០១៨មកតើអ្វីជាកត្តាជំរុញឱ្យសហរដ្ឋអាមេរិកនៅតែបន្តធ្វើការចោទប្រកាន់មកលើកម្ពុជាជុំវិញបញ្ហាមូលដ្ឋានសមុទ្ររាម?ហើយតើកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអ៊ីរ៉ាក់ទីពីរដែរឬទេជុំវិញបញ្ហាមូលដ្ឋានសមុទ្ររាម? អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា មូលហេតុមួយដែលពិបាកប្រកែកបាននោះគឺសហរដ្ឋអាមេរិកកំពុងអនុវត្តនយោបាយអនុត្តរភាពរបស់ខ្លួនដើម្បីធ្វើការខ្ទប់ឥទ្ធិពលរបស់ចិនដែលកំពុងមានមហិទ្ធានុភាពសេដ្ឋកិច្ចនិងទំនាក់ទំនងការទូតល្អប្រសើគួរកត់សំគាល់ខ្លាំងជាមួយបណ្ដាប្រទេសដែលស្ថិតក្នុងគម្រោងការផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ហើយកម្ពុជាក៏ជាប្រទេសដែលស្ថិតក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ែកអាស៊ីអាគ្នេយ៍របស់ចិនផងដែរ។ ឧទាហរណ៍ សហរដ្ឋអាមេរិកបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគីយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកបើកចំហនិងដោយសេរីដែលបានផ្ដួចផ្ដើមដោយប្រទេសជប៉ុននៅឆ្នាំ២០០៧ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងនយោបាយការបរទេសនិងពាណិជ្ជកម្មអន្តរជាតិរវាងបណ្ដាប្រទេសដែលស្ថិតនៅជុំវិញមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលយុទ្ធសាស្ត្រមួយនេះមិនមានប្រទេសចិនចូលរួមជាសហភាគីនោះទេ។ ម៉្យាងវិញទៀត កិច្ចប្រជុំក្រុមប្រទេសទាំង៧...