Day: July 27, 2021
តើប្រទេសកម្ពុជាអាចនឹងក្លាយជាប្រទេសអ៊ីរ៉ាក់ទីពីរដែលឬទេ?
នាពេលថ្មីៗនេះប្រទេសកម្ពុជាត្រូវបានញុំាញីនិងធ្វើទុក្ខបុកម្នេញពីសហរដ្ឋអាមេរិក ជាពិសេសនោះគឺការចោទប្រកាន់មកលើមូលដ្ឋានកងទ័ពជើងទឹករាម។ ការចោទប្រកាន់នេះត្រូវបានសាធារណៈជនយល់ថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាការចោទប្រកាន់ទាំងស្រុងមកលើប្រទេសកម្ពុជា។ ជាក់ស្ដែងការចោទប្រកាន់នេះមិនមែនជាលើកទីមួយនោះឡើយដោយយើងអាចពិនិត្យទៅលើបញ្ហានៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែលដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ដោយ គ្មានអំណះអំណាងច្បាស់លាស់ដែលបន្តរហូតទៅដល់ការឈ្លានពានលុកលុយនិងបង្ហូរឈាមទៀតផងដោយសំអាងថា រដ្ឋភិបាលអីរ៉ាក់ដែលដឹកនាំដោយលោក Saddam Hussien បានធ្វើទារុណកម្មមកលើជាតិសាសន៍របស់ខ្លួននិងបរាជ័យក្នុងការការពារប្រជាជាតិរបស់ខ្លួន និងបានផលិតសព្វាវុធដែលជាការកម្រាមកំហែងដល់សុវត្ថិភាពក្នុងតំបន់និងពិភពលោកដែលមានដូចជាអាវុធជីវសាស្រ្ត និងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយលួចលាក់ជាដើម។ លើសពីនេះទៅទៀតសហរដ្ឋអាមេរិកបានបន្តចោទប្រកាន់ទៀតថាអីរ៉ាក់បានផ្គត់ផ្គង់សព្វាវុធទាំងនោះទៅកាន់ក្រុមភេរវកម្មទៀតផង។ រហូតមកដល់ពេលនេះការចោទប្រកាន់នោះមិនទាន់បានបង្ហាញភស្ដុតាងណាមួយជាក់លាក់ដើម្បីយកមកបង្ហាញជូនពិភពលោកនៅឡើយទេ ព្រមទាំងបានបន្សល់ភាពរកាំររូសជាច្រើននៅក្នុងប្រទេស។ ការបំផ្លាញដោយសារសង្រ្គាមក្នុងប្រទេសអ៊ីរ៉ាក រូភាពពី BBC News ជាមួយគ្នានេះដែលសហរដ្ឋអាមេរិកក៏បានប្រើប្រាស់មធ្យោបាយប្រហាក់ប្រហែលគ្នានេះដែរមកលើប្រទេសកម្ពុជាដោយចោទប្រកាន់ថាកម្ពុជាបាន អនុញ្ញាត្តិឱ្យចិនដាក់មូលដ្ឋានទ័ពនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ហើយនេះជាអ្វីដែលមិនមែនជាការពិតនោះឡើយ។ ដូច្នេះអ្វីដែលមិនមែនជាការពិតគឺមិនអាចបកស្រាយឬគ្មានមធ្យោបាយណាដែលអាចបញ្ចុះបញ្ចូលគេឱ្យយល់ស្របនឹងយើងនោះឡើយ។ បញ្ហានេះមិនមែនជាលើកទីមួយនោះឡើយដែលសហរដ្ឋអាមេរិកបានចោទប្រកាន់មកលើប្រទេសកម្ពុជា...